អ្នកបើកបររថយន្តក្រឡុកសុីម៉ង់ត៍បុកមនុស្ស២នាក់នៅផ្លូវ​ជាតិ​លេខ​៤

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មនុស្ស២នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ពេលជិះម៉ូតូ ត្រូវរថយន្តក្រឡុកសុីម៉ង់ត៍បុកប៉ះនៅចំណុចផ្លូវ​ជាតិ​លេខ​៤​ មុខ​អនុស្ថានីយចែកចាយ​អគ្គីសនី​ ឃ្លាំងលើក្នុង សង្កាត់​លេខ​១​ ក្រុង​ព្រះសីហនុ​ កាលពីម៉ោង ៩.30នាទីយប់ ថ្ងៃ២២តុលា២០១៨។
យោងតាមរបាយការណ៍បញ្ជាក់ពីនគរបាលចរាចរណ៍ខេត្តព្រះសីហនុអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​រវាង​ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ ០១គ្រឿង​ ពណ៌​ ស​ គ្មានស្លាកលេខជារបស់​ (ក្រុមហ៊ុន​ ជុងលីធីឆ័រ)  មានទិសដៅពី​ លិច​ ឆ្ពោះទៅ​ កើត​ លុះដល់ចំណុចខាងលើ​ក៏​បុក​ប៉ះ​ម៉ូតូ​ ០១គ្រឿង​ម៉ាក​ HONDA​ WAVE​ ពណ៌​ ខ្មៅ​ ពាក់ស្លាកលេខ​កំពត​ 1A-8005 បើកបរ​ដោយ​ឈ្មោះ​ វ៉ាន​ វឿន​ ភេទ​ ប្រុស​ អាយុ​ ៣៥ឆ្នាំ​ មុខរបរ​ កម្មករ​ មានទីលំនៅ​ភូមិ​អូរត្រេះ​ ឃុំ​កំពេញ​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ មានអ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ ចាន់​ ដា​ ភេទ​ ប្រុស​ អាយុ​ ២៦ឆ្នាំ​ មុខរបរ​ កម្មករ​ មានទីលំនៅ​ភូមិ​ស្តេចគង់​ ឃុំ​ស្តេច​គង់​ខាង​ត្បូង​ ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត​​ ​​ មានទិសដៅ​ផ្ទុយ​គ្នា​ ។
ក្រោយ​ពេល​កើតហេតុ​អ្នក​បើកបរ​រថយន្ត​បាន​បើក​យក​រថយន្ត​មក​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍(ក្រុមហ៊ុន​ ជុងលីធីឆ័រ​ ស្ថិតនៅ​ក្នុង​ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​​ព្រះសីហនុ​)​ ។ ជនរងគ្រោះទី១-ឈ្មោះ​ វ៉ាន​ វឿន​ អ្នកបើកបរ​ម៉ូតូ​ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ទី២-ឈ្មោះ​ ចាន់​ ដា​ អ្នក​រួម​ដំណើរ​លើ​ម៉ូតូ​ រងរបួស​ធ្ងន់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ក្រោយ​មក​ស្លាប់​នៅ​ពាក់​កណ្ដាល​ផ្លូវ​ បាន​យក​មក​តម្កល់​ទុក​នៅ​វត្ត​ឥន្ទញ្ញាណ​ ហៅ​ វត្ត​ក្រោម​ ដើម្បី​រង់ចាំ​ប្រគល់ជូនក្រុមគ្រួសារ​ ។
ចំណែក​អ្នកបើកបរ​រថយន្ត​រត់​គេច​ខ្លួន​បាត់​​ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​ស្រាវជ្រាវ​រក​ ។ រីឯវត្ថុតាង​ រថយន្ត​ និង​ ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ៕  ឆ្លាមសមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print