ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ នៅគ្រាដែលជនរងគ្រោះកាន់ឌុយភ្លើងដោតចូលព្រី ក្នុងបំណងសាកបញ្ជូលភ្លើងអាគុយ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង១៥នាទីពាក់កណ្ដាលអធ្រាត្រ ថ្ងៃច័ន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍អណ្ដែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ញាស់ រុំ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំកើតហេតុ(នៅលីវ)។
លោក អធិការនគរបាលបន្តទៀតថា បន្ទាប់ពីសមត្តកិច្ចយើងទទួលបានព័ត៌មាននេះ បានសហការចុះដល់កន្លែងផ្ទះជនរងគ្រោះដើម្បីស្រាវជ្រាវ លទ្ធផល៖ ជនរងគ្រោះបានកាន់ឌុយដោតចូលព្រីដើម្បីបញ្ចូលភ្លើងអាគុយ ប៉ុន្តែជាអកុសល់ក៍បានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ ដោយសារតែខ្សែភ្លើងឌុយនោះមានតំណរ សាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ បឹុម ពិន