អាជ្ញាធរខណ្ឌច្បារអំពៅចុះផ្អាកការដ្ឋានសំណង់ស្ថានីយ៍ប្រេងអត់ច្បាប់១កន្លែង នៅព្រែកឯង

ចែករំលែក៖

ភ្នំពេញ ​៖ ការដ្ឋានសំណង់ស្ថានីយ៍ប្រេងអត់ច្បាប់ដ៍ធំមួយកន្លែងដែលសាងសង់បានប្រហែល៥០ ភាគរយហើយនោះ  ពេលនេះទើបអាជ្ញាធរដឹងថាអត់ច្បាប់ក៍ចុះទៅហាមឃាត់ផ្អាកការសាងសង់ជាបណ្តោះអាសន្នដើម្បីអោយម្ចាស់ស្ថានីយ៍បំពេញបែបបទអោយបានត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ ។

ការចុះផ្អាកសំណង់ស្ថានីយ៍ប្រេងអត់ច្បាប់នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ដឹកនាំដោយលោកថេង សុថុល អភិបាលរងខណ្ឌទទួលការងារផ្នែកសាងសង់ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិតាព្រហ្ម  សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

មេការផ្នែកសាងសង់ម្នាក់បានអោយដឹងថា មិនដឹងថាថៅកែស្ថានីយ៍ប្រេងឈ្មោះអីនោះទេ  លោកដឹងតែទទួលម៉ៅការសាងសង់តែប៉ុណ្ណោះចំពោះសម្ភារៈទាំងអស់ខាងស្ថានីយ៍ជាអ្នកផ្គត់ផ្គង់ ហើយលោកក៍មិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះ  គ្រាន់តែដឹងថានេះជាការដ្ឋានសំណង់ស្ថានីយ៍ប្រេងPTT ។

ពាក់ព័ន្ធការចុះផ្អាក់សំណង់ស្ថានីយ៍ប្រេងអត់ច្បាប់ដ៍ធំនេះដែរ លោក ថេង សុថុល អភិបាលរងខណ្ឌបានអោយដឹងថា  សំណង់នេះមានគោលការណ៍ពីសាលារាជធានីភ្នំពេញ  ប៉ុន្តែអត់មានច្បាប់សាងសង់នោះទេ ដូច្នេះហើយទើបអាជ្ញាធរខណ្ឌចុះផ្អាកការដ្ឋានសាងសង់ជាបណ្តោះអាសន្នដើម្បីអោយក្រុមហ៊ុនស្ថានីយ៍ប្រេងនេះបំបែបបទអោយបានត្រីមត្រូវទៅតាមនីតិវិធីច្បាប់ទើបអនុញ្ញាតិអោយសាងសង់ឡើងវិញ ។

លោកអភិបាលរងបានបន្តថា ជាទូទៅគ្រប់សំណង់ធំៗទាំងអស់មុននឹងសាងសង់ត្រូវសុំគោលការណ៍ពីសាលារាជធានីភ្នំពេញជាមុនសិន  បន្ទាប់មកត្រូវសុំច្បាប់សាងសង់ ។  បន្ទាប់ពីទទួលបានច្បាប់សាងសង់ហើយ  ត្រូវសុំច្បាប់មួយទៀតគឺច្បាប់ធ្វើអាជីវកម្មនិងច្បាប់មួយចំនួនទៀងដែលពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្ម ស្ថានីយ៍ប្រេង ។  ចំពោះសំណង់ស្ថានីយ៍ដ៍ធំនេះមានតែគោលការពីសាលារាជធានីប៉ុណ្ណោះ ពុំមានច្បាប់សាងសង់ឡើយ  ដូច្នេះហើយទើបអាជ្ញាធរខណ្ឌចុះផ្អាកការសាងសង់ជាបណ្តោះអាសន្នដើម្បីអោយក្រុមហ៊ុនស្ថានីយ៍ប្រេងសុំច្បាប់សាងសង់ បន្ទាប់មកសុំច្បាប់ធ្វើអាជីវកម្ម  ព្រោះស្ថានីយ៍ប្រេងនីមួយៗមានហានិភ័យខ្ពស់ណាស់ទាមទារអោយមានការសាងសង់ស្របទៅតាមស្តងដាបច្ចេកទេសអោយបានត្រឹមត្រូវ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print