ប្រទះឃើញសពបុរសចំណាស់ម្នាក់នៅមាត់ទន្លេសាបខាងក្រោយកាំបូឌីយ៉ាណា

ចែករំលែក៖

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ជិះទូកនេសាទត្រី ប្រទះឃើញសពបុរសវ័យចំណាស់ម្នាក់ អណ្តែតទឹកទន្លេសាបនៅខាងក្រោយសណ្ឋាគារកាំបូឌីយ៉ាណា ក៏ប្តឹងសមត្ថកិច្ចចុះត្រួតពិនិត្យ កាលពីម៉ោង៨ព្រឹក ថ្ងៃអង្គា ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅតាមច្រាំងទន្លេសាប សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ប្រភពពត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាសពរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយនៅមុនពេលកើតហេតុម៉ោង៨ព្រឹក មានប្តីប្រពន្ធ២នាក់បានជិះទូក នេសាទត្រីតាមបណ្ដោយច្រាំងទន្លេសាប ជារៀងរាលថ្ងៃ ខណៈពេលដែលនេសាទ មកដល់ចំណុចកើតហេតុក៏ប្រទះឃើញវត្ថុអ្វីម៉្យាងរសាតអណ្តែង លាយឡំ និង កំប្លោកក៏បានបើកទូកទៅមើល ស្រាប់តែឃើញសពបុរសវ័យចំណាស់ម្នាក់ទៅវិញ ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីទទួលព័ត៌មានពីប្តីប្រពន្ធអ្នកនេសាទត្រីថាប្រទះឃើញសពបុរសម្នាក់ អណ្តែកទឹកទន្លេសាប ក៏បានចុះទៅចំណុចកើតហេតុភ្លាមៗ និង រាយការណ៍បន្តទៅនគរបាលបច្ចេកទេសកោសល្យវិច្ច័យក្រុងចុះ មកស្រង់មកលើគោកដើម្បីត្រួតពិនិត្យ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលបច្ចេកទេសបានចុះមកធ្វើកោសល្យវិច្ច័យ ហើយប្រាប់អោយដឹងថា សព ជនរងគ្រោះ មានអាយុប្រហែល៣៨ឆ្នាំ សពស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែនហេីយសពបានយកទៅតម្កល់នោវត្តសំបួរមាស ដើម្បីស្វែងរកក្រុមគ្រួរសាយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print