យុវជន២នាក់ត្រូវរថយន្តតាកូម៉ាបុកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តរតនគិរី រថយន្តមួយតូយូតាតាកូម៉ាគ្រឿងបើកបរយ៉ាងលឿនស្រាប់តែរេចង្កូតទៅបុកយ៉ាងពេញទំហឹងទៅលើម៉ូតូដែលកំពុងតែជិះឌុបគ្នាបណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុទាំងពីរនាក់យ៉ាងអាណោចអាធម័ខណ:បើកបរក្នុងទិសដៅបញ្ច្រាសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០នឹង៣០នាទីយប់ថ្ងៃច័ន្ទ ១៣កើត ខែអស្សជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ​ទី​២២​ ខែ​តុលា​ ឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវជាតិលេខ​៧៨ត្រង់ចំណុចក្នុងភូមិប៉ក់ធំឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវខេត្តរតនគិរី ។

នគរបាលស្រុកអូរយ៉ាដាវបានឱ្យដឹងថារថយន្តបង្កម៉ាកតូយូតាតាកូម៉ា ពណ៌​ទឹក​ប្រាក់​គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើតដល់ត្រងង់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកម៉ូតូកែច្នៃចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲឱ្យស្លាប់រដូករណែលពេញផ្លូវក្រោយកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រម៉ោលភ្លាមៗដែរ ។

ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់ទី ១-ឈ្មោះ យ៉ាន​ រ៉ា​ ភេទប្រុស​ អាយុ​ ២៤ឆ្នាំជនជាតិខ្មែរជិះម៉ូតូកែច្នៃមួយគ្រឿងមិនស្គាល់ម៉ាកក្នុងទិសដៅពីកើតមកលិច។ ​ ទី២-ឈ្មោះ ណាត​ សុភា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ ជនជាតិខ្មែរ អ្នកទាំងពីរមានមុខរបរជាងផ្សារដែកដូចគ្នាមានទីលំនៅ ភូមិអ៊ុន ឃុំលំជ័រ​ ស្រុកអូរយ៉ាដាវខេត្តរតនគិរី។

ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។

រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ​តាមប្រពៃណីផងដែរ ៕  ដោយជីវ័ន្ត

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print