បុរសម្នាក់ស្លាប់លើបង្គង ក្នុងផ្ទះសំណាក់ ហេង ហេង បឹងត្របែក

ចែករំលែក៖

ភ្នំពេញ ៖ បុរសវ័យចំណាស់ស្លាប់លើបង្គងខណៈ ហៅស្រីស្នេហ៍ទៅដេកផ្ទះសំណាក់ហេង ហេងបឹងត្របែករហូតគោះ បេះដូងស្លាប់ពេលហើយក៏បានដឹកបញ្ជូលទៅដល់មន្ទីរបាយ័នតែជាអកុសលបានស្លាប់បាត់ទៅហើយ។ ហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង១២និង០០នាទីយប់ឈានចូលថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០១៨នៅចំណុចផ្ទះសំណាក់ហេង ហេង បឹងត្របែក តាមផ្លូវព្រះមុនីវង្ស ក្រុម៣០ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សពបុរសរងគ្រោះឈ្មោះ រុន សារឿន ៥៨ មុខរបរកម្មលីសែង ស្នាក់នៅផ្ទះលេខ៩២D ផ្លូវ១០៥ ភូមិ៦ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។

និងស្រ្តីឈ្មោះ ឡោ ស្រីមុំ ភេទស្រី អាយុ ៤៩ឆ្នាំ ត្រូវជាស្រីស្នេហ៍ មុខរបរលក់សាច់ឆ្កែ ស្នាក់នៅផ្ទះជួល ផ្លូវ១០១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់ហេង ហេង បឹងត្របែក បានរៀបរាប់ប្រាប់សមត្ថកិច្ចអោយដឹងថា ដោយមុនកេីត កាលវេលាម៉ោង៥និង០០នាទីល្ងាចមានបុរសរងគ្រោះបានជិះម៉ូតូរួមគ្នាមកស្រ្តីខាងលើមកចូលដេក ផ្ទះសំណាក់ហេង ហេងបឹងត្របែកហេីយចូលដេកនៅបន្ទប់លេខ២០៥ជាន់ទី២រហូតបានរួមបានសំរេចមួយលេីកក៏ដេកលក់ដល់ម៉ោង១១ជិតកណ្ដាលអាធ្រាត្រក៏ភ្ញាក់ដឹងខ្លួនមិនឃេីញមិត្តប្រុសគាត់កំរេីកហេីយកក៏ដាស់និងហៅខ្លាំងៗដូចជាមិនស្រួលក៏រត់ចុះមកខាងក្រោមហៅមេការផ្ទះសំណាក់ជួយហៅកង់បីអោយដឹកយកទៅមន្ទីរពេទ្យដែលជិតជាគេបង្អស់ក្រោយមកក៏ដឹកបញ្ជូលទៅដល់មន្ទីរពេទ្យបាយ័នហេីយគ្រូពេទ្យមកពិនិត្យថាដាច់ខ្យល់ស្លាប់ហេីយរួចខ្កួនក៏អោយកង់បីជួនជូនមកដល់វត្តសន្សំកុសល់ដេីម្បីតំកល់ទុកនិងប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបសលផ្សារដេីមថ្កូវអោយចុះមកត្រួតពិនិត្យកោសល្យវុច្ឆ័យសពខ្លាចពាក់ព័ន្ធដល់រូបគាត់ហេីយសមត្ថកិច្ចយេីងបានចុះមកដល់កន្លែងកេីតហេតុក៏ទំនាក់ទំនងការិយាល័យនគរបាលបច្ចេកទេសស្នងការរាជធានីភ្នំពេញអោយចុះមកត្រួតពិនិត្យអោយសឹងច្បាស់ពីមូលហេតុស្លាប់ ។

សមត្ថកិច្ចបន្តថាសពបុរសរងគ្រោះបានត្រួតពិនិត្យនិងកោសល្យវិច្ឆ័យនិងមានលោកគ្រូពេទ្យអេមសាលាដំបូងរាជធានីភ្នំពេញបានសន្និដ្ឋានករណីបុរសនេះស្លាប់ដោយសារគាំងបេះដូង(ខ្យល់គរ)សពបានប្រគល់អោយក្រុមគ្រួសារសពយកទៅធ្វេីបុណ្យនៅវត្តសន្សំកុសល ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print