ជនភៀសខ្លួនចូលទៅកាន់អាមេរិកតាមព្រំដែនម៉ិចស៊ីកូកើនឡើងខ្ពស់ទោះបីមានការតឹងតែងក្តី

ចែករំលែក៖

សារព័ត៌មាន Sputnik នៅថ្ងៃទី២២ ខែតុលា បានផ្សាយថា ចំនួនជនភៀសខ្លួនសម្រុកទៅតំបន់ព្រំដែនអាមេរិក-ម៉ិចស៊ីកូ បានកើនឡើងដល់ខ្ទង់៥,០០០នាក់ ហើយ។

យោងតាមព័ត៌មាន ពីទីភ្នាក់ងារជន ភៀសខ្លួនហ្គាតេម៉ាឡាបានទទួលស្គាល់ថា ជនភៀសខ្លួនបន្ថែមជាង ១,០០០នាក់ បានឆ្លងព្រំដែនពីប្រទេសហុងឌុយរ៉ាស់ កាលពីថ្ងៃអាទិត្យ ហើយដែលនេះបានធ្វើឱ្យចំនួនជន​ភៀសខ្លួនអាមេរិកកណ្ដាល ធ្វើដំណើរទៅកាន់ព្រំដែន អាមេរិក និងម៉ិច សីុកូកើនឡើងដល់ ៥,០០០នាក់។

ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរមិុច ស៊ីកូ បច្ចុប្បន្នចំនួនជនភៀសខ្លួននៅឯតំបន់ព្រំដែនរវាងម៉ិចស៊ីកូ នឹងហ្គាតេម៉ាឡា បានកើនឡើងដល់ ២,០០០នាក់ បើទោះជាអាជ្ញាធរមិនទាន់អាចកំណត់ថា ពួកគេធ្វើដំណើរមកពីប្រទេសណាមួយនៅក្នុង តំបន់ក៏ដោយ។ ដោយឡែកជាវិធានការ ឆ្លើយតប រដ្ឋាភិបាលមិុចស៊ីកូ បានបញ្ជាឱ្យប៉ូលិសបិទទ្វារព្រំដែន សម្រាប់ជនភៀស ខ្លួនដែលមិនមានលិខិត ស្នាមគ្រប់គ្រាន់។

លើសពីនេះទៅទៀតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ក៏បាន បញ្ជាក់ដែរថា ជនភៀសខ្លួនទាំងអស់ត្រូវស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសមិុចស៊ីកូជាមុនសិន បើពុំដូច្នោះទេ សហរដ្ឋ អាមេរិកនឹងបណ្ដេញពួកគេ ឱ្យចេញឆ្ងាយពីតំបន់ព្រំដែនអាមេរិក។

គួរជម្រាបថា កាលពីសប្ដាហ៍មុនលោក ដូណាល់ ត្រាំ បានព្រមានម្ដងរួចមក ហើយថា នឹងបញ្ជូនយោធាទៅកាន់តំបន់ព្រំដែនជាប់ជាមួយមិុចស៊ីកូ ដើម្បីទប់ ស្កាត់លំហូរជនភៀសខ្លួន មកកាន់តំបន់ ព្រំដែនអាមេរិក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print