យន្តហោះដាំក្បាលបុកផ្លូវល្បឿនលឿនបណ្តាលឲ្យឆាបឆេះនៅកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក

ចែករំលែក៖

យន្តហោះធុនតូចមួយគ្រឿង ប្រភេទ North AT បានជួបបញ្ហា ដោយធ្លាក់ដាំ ក្បាលចុះទៅបុកលើផ្លូវរថយន្តល្បឿនលឿននៅកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បណ្តាល ឲ្យឆាបឆេះយ៉ាងខ្លាំង ។

សារព័ត៌មាន Sputnik បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី២៣ខែតុលា(ត្រូវនឹងថ្ងៃទី២៤ ខែ តុលា)ស្ថិតនៅលើដងផ្លូវល្បឿនលឿន ១០១ នៅកាលីហ្វ័រនីញ៉ា ។ក្រុមជួយ សង្គ្រោះ ទីក្រុងឡូសអែនជឺឡេស បានឲ្យ ដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់ជា ប្រភេទNorth AT ដោយមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យធ្លាក់នៅឡើយទេ។

ឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា យន្ត​ហោះ គ្របដណ្តប់ដោយអណ្តាតភ្លើង ក្រោយការធ្លាក់។ជាភ័ព្វសំណាង គ្រោះថ្នាក់ខាងលើមិនបណ្តាលឲ្យប៉ះពាល់ដល់អ្នក ដំណើរ នៅតាមដងផ្លូវ និងមិនបណ្តាលឲ្យ អ្នកដំណើរនៅលើដី ស្លាប់ឬរបួសឡើយ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print