ក្នុងមួយយប់កម្លាំងល្បាតរបស់អភិរក្សជីវចម្រុះសីមា ចាប់បង្រ្កាបបានរថយន្តដឹកឈើប្រណិតខុសច្បាប់ចំនួន៤គ្រឿងជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កម្លាំងល្បាតរបស់អភិរក្សជីវៈចម្រុះសីមា ដឹកនាំដោយលោក ស្វាយ សុវណ្ណា ប្រធានក្រុមល្បាតអភិរក្សជីវៈចម្រុះសីមា បានចុះចាប់បង្រ្កាបរថយន្តដឹកឈើប្រណិតខុសច្បាប់បានចំនួន២គ្រឿង នៅក្នុងភូមិហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង នៅយប់រំលងអាធ្រាត្រថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១២ និង២០នាទី ។

ក្រោយមកកម្លាំងក៏បានចុះល្បាតបន្តចាប់បង្រ្កាបបានរថយន្ត១គ្រឿង នៅចំណុចផ្លូវលេខ៧៦A នៅជិតតំបន់អភិរក្សវីវៈចម្រុះសីមា ស្ថិតនៅក្នុងឃុំស្រែខ្ទុម និងរថយន្តសាំយ៉ុងកែឆ្នៃ១គ្រឿងទៀតនៅក្នុងឃុំឆ្នែងស្រុកកែវសីមា នៅវេលាទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ។

ចំពោះរថយន្តដឹកឈើប្រណិតខុសច្បាប់ដែលកម្លាំងល្បាតខាងលើចាប់បង្រ្កាបបាន ទី១រថយន្តម៉ាកធុនត្រា ពណ៍ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2T-7911 ទី២រថយន្តម៉ាក់ឡង់គ្រីស័រ ពណ៍ខ្មៅ គ្មានស្លាកលេខ ទី៣រថយន្តម៉ាកកាមម៉ារីកួដស្វិត ពណ៍កណ្តុរប្រមេះ គ្មានស្លាកលេខ និងទី៤រថយន្តសាំយ៉ុងកែច្នៃគ្មានស្លាកលេខដូចគ្នា រថយន្តទាំង៤គ្រឿងនេះដឹកឈើសុទ្ធតែឈើប្រណិតប្រភេទឈើធ្នង់ពេញៗរថយន្តដូចគ្នា ហើយចំពោះអ្នកបើបររថយន្តដឹកឈើខុសច្បាប់ត្រូវបានរត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នរថយន្តខាងលើ និងឈើប្រណិតត្រូវបានកម្លាំងល្បាតអូសយកមកទុករក្សាទុក នៅតំបន់អភិរក្សជីវៈចម្រុះសីមា ៕

...

ដោយ៖ សាវុទ្ធ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print