សោកស្តាយMiss Grand Cambodia មិនបានឈាន​ទៅ​កាន់​តំណែងកញ្ញាឯកសិចស៊ីបំផុតនោះទេ

ចែករំលែក៖

ភ្នំពេញ៖ លទ្ធផល​ចុងក្រោយដែល​បញ្ចេញ​ដោយ Miss Grand International ត្រឹម​ម៉ោងប្រមាណ ៧ យប់ (ម៉ោង​ក្នុង​ស្រុក)កាលពីថ្ងៃទី២៥ខែតុលានេះ បាន​បង្ហាញ​ថា កញ្ញា ឌី លីកា បេក្ខភាព​ដំណាង​កម្ពុជា មិនបាន ទទួលជយលាភី​លេខ​១កញ្ញា​ឯក​សិចស៊ី​បំផុត ពី​ក្នុង​អាល់​ប៊ុម TOP 5 Hottest Contestants for Preliminary នៃ​កម្មវិធីទេ។ខណៈដែលកម្ពុជាឈរត្រឹមតំណែងលេខ២ស្របពេលដែលតំណែងលេខ១បានទៅកានកញ្ញាឯកមកពីប្រទេសវៀតណាម។

​មួយម៉ោងមុនការប្រកាសលទ្ធផលជាផ្លូវការកញ្ញា ឌី លីកា បេក្ខភាពដំណាងកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ខណៈដែលបេក្ខភាពតំណាងវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ប៉ុន្តែក្រោយពីបូកសរុបលទ្ធផលចុងក្រោយ បានធ្វើឲ្យអ្នកគាំទ្រកញ្ញាឯកកម្ពុជាមានការខកចិត្តជាខ្លាំង។

​អ្នកនាងចន ច័ន្ទលក្ខិណាដែលបានដុតដៃដុតជើងខ្លាំងក្នុងការជំរុញលើកទឹកចិត្ត និងជួយឲ្យមានការផុសផុលលើការបោះឆ្នោតសម្រាប់កញ្ញាឯកកម្ពុជា បានបង្ហោះលើគណនីយហ្វេសប៊ុកផ្ទាល់ខ្លួនថា”កម្មវិធីលំដាប់ណាក៏មិនយុត្តិធម៌ដែរ”។ អ្នកនាងបានចាត់ទុកថា “កម្មវិធីប្រឡងបវរកញ្ញា បោកប្រាស់ និងថោកទាប”។ ទោះបីជាមិនបញ្ជាក់ឈ្មោះកម្មវិធីប្រឡងក្តីក៏គេអាចសន្និដ្ឋានបានថាអ្នកនាងសំដៅទៅលើកម្មវិធី Miss Grand International។

​ទោះជាយ៉ាងណាកម្មវិធីប្រកួតសម្រស់ Miss Grand International 2018 បានបញ្ចប់កាលពីរាត្រីថ្ងៃទី២៥ខែតុលានេះវេលាម៉ោង២៣យប់ម៉ោងក្នុងស្រុក ដោយចំណាត់ថ្នាក់លេខមួយបានទៅលើកញ្ញាឯកមកពីប្រទេសប៉ារ៉ាហ្គាយ លេខ២ ប្រទេសឥណ្ឌូនេស៊ី និងលេខ៣បានទៅលើប៉េតូរីកូ។

គួរបញ្ជាក់ផងដែរថាការប្រកួតសម្រស់ Miss Grand International 2018 នៅប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមហើយ ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី២៥ ខែតុលា ដោយមានបេក្ខភាព៨០រូប ពី៨០ប្រទេសមកពីជុំវិញពិភពលោក។ តំណាងកម្ពុជា កញ្ញា ឌី លីកា វ័យ២០ឆ្នាំ បានទៅចូលរួមប្រកួត Miss Grand International ដោយនាំយកឈុតតំណាងជាតិមានឈ្មោះថា “ទេពីស្រីសួគ៌បវរឦសានបុរៈ”។ឈុតតំណាងជាតិនីមួយៗ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកពីអ្នកជំនាញ ថែមទាំងបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ដើម្បីយកទៅបង្ហាញក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់លក្ខណៈអន្តរជាតិមួយនេះ៕

ដោយ វឌ្ឍនា

 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print