ខេត្តកំពង់ស្ពឺ ៖ រថយន្ត១គ្រឿងដែលម្ចា ស់ទុកក្នុងការាស់សាំង ត្រូវក្រុមចោរ ដាក់ថ្នាំបំពុលឆ្កែងាប់៣ក្បាល រូចកាត់របងដែកចូលលួចបើកទៅបាត់ដោ យសុវត្ថិភាព កើតឡើងនៅក្នុងអំឡុងម៉ោង១២រំលងអធ្រាត្រថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃស្រូល ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
រថយន្តដែលក្រុមចោរ លួចទៅបាត់នោះ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ លេខម៉ាស៊ីន០០៩២៥៨ លេខតួ២៥០០៩២ ជាកម្មសិទ្ធិរបស់ឈ្មោះ សៀក ប្រាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាម្ចាស់ការាស់សាំង រស់នៅទីតាំងកើតងហេតុខាងលើ។
ប្រភពព័ត៌មានពីជនរងគ្រោះ បានឆ្លើយប្រាប់សមត្ថកិច្ចថាការា ស់សាំងគាត់ មិនដែលមានចោរណា ហ៊ានចូលលួចរបស់របរទេ កាលពីលោកអធិការស្រុកចាស់ នៅកាន់តំណែង។លុះដល់លោកអធិការថ្ មី ឡើងមកជំនួស ស្រាប់តែមានក្រុមចោរថ្លើមធំ ហ៊ានចូលលួចរថយន្តគាត់ដល់ក្នុងកា រាស់សាំង។
ជនរងគ្រោះ បន្តទៀតថា រថយន្ត១គ្រឿងនេះ គាត់តែងចតក្នុងការាស់សាំងនេះ ដែលមានបំពាក់កាម៉េរាសុវត្ថិភា ពផងច្រើនឆ្នាំហើយដោយបានដកកូនសោ ចេញ រួចចាក់សោទ្វារត្រឹមត្រូវ រួចទាញរនាំងដែក ព័ទ្ធជុំវិញការាស់ ទើបចូលដេកខាងក្នុងផ្ទះ។លុះព្រឹ កឡើង បើកទ្វារចេញស្រាប់តែបាត់រថយន្ត ដោយបន្សល់ទុកសាកសពឆ្កែ ងាប់៣ក្បាល។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះ ឆែកកាម៉េរាសុវត្ថិភាពក្នុងការា ស់សាំងកើតហេតុ ឃើញក្រុមកចោរ មានគ្នា៣នាក់ បំពុលឆ្កែឲ្យងាប់ រួចកាត់រនាំងដែកចូលលួចរថយន្តនៅ ម៉ោង១២រំលងអធ្រាត្រ។
ករណីនេះ សមត្ថកិច្ចបានកំពុងកំណត់មុខសញ្ ញារួចហើយ នឹងឈានដល់ឃាត់ខ្លួនក្រុមចោ រយកមកផ្តន្ទាទោសតាមច្បាប់៕សេនា ស័ក្តិ