ភ្នំពេញ៖ ម៉ូតូធំម៉ាក Mslaz(DUCATI)មួយគ្រឿងបានបើកជែងបោះពួយក្នុងល្បឿនលឿនជ្រុល ទៅបុកម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលអោយស្លាប់២នាក់និងរងរបួសធ្ងន់ម្នាក់ ហើយ ម៉ូតូទាំង២គ្រឿងរងការខូចខាតធ្ងន់ធ្ងរ ។
គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៥ ខែតុលាឆ្នាំ ២០១៨ នៅតាមផ្លូវ លេខ១៥១ ក្នុងភូមិ ស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។
ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវីត១.ឈ្មោះសោម ពិសាលភេទប្រុសអាយុ១៨ឆ្នាំ ជាសិស្ស មានលំនៅ ភូមិ កើតហេតុខាងលើជិះម៉ូតូធំម៉ាក M slaz (DUCATI) ពណ៌ខៀវលាយសពាក់ស្លាកលេខភ្នំពេញ១HA.១៤៨៩បានបោកក្បាលស្លាប់នៅកន្លែង២.ឈ្មោះណេត ផាត ភេទប្រុសអាយុ៣២ ឆ្នាំ មាននៅ ផ្សាររការកោង ស្រុកមុខកំពូល ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុង ដា ពណ៌ខ្មៅពាកស្លាកលេខ ភ្នំពេញ១CX៤៣៨១បានប៉ើង ធ្លាក់ផ្លូវស្លាប់នៅកន្លែង ។ ចំណែកអ្នករងរបួស ឈ្មោះ ឆាយ យ៉ា ភេទប្រុសអាយុ ២៣ ឆ្នាំជិះម៉ូតូធំ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលម៉ែត។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគឃើញម៉ូតូធំជិះគ្នា២នាក់បានធ្វើដំណើរតាមផ្លូវលេខ១៥១ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿននៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុក៍បានបើកជែង យានយន្ត ក៍ជ្រុលចង្កូតទៅបុក ម៉ូតូម៉ាកហុងដាឌ្រីមជិះម្នាក់ឯងក្នុងទិសដៅបញ្ច្រាស់គ្នា ពេញទំហឹង។
តាមព័ត៌មានអោយដឹងទៀតថានៅពេលកើតហេតុមានគ្រោះថ្នាក់អ្នកបើកម៉ូតូហុងបានប៉ើងធ្លាក់ផ្លូវ បណ្តាលអោយស្លាប់នៅកន្លែង ។ដោយឡែកម៉ូតូធំបណ្តាលអោយអ្នកបើកបរ បោកក្បាលស្លាប់នៅកន្លែងនិងអ្នករួមដំណើរ បានរងរបួសធ្ងន់។
បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគបាលក៍បានចុះទៅដល់កន្លែងកើតហេតុ ចាត់ចែងនាំ ជនរងគ្រោះថ្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។ចំណែកសពត្រូវបានក្រុមគ្រួសារមកនាំយកទៅធ្វើបុណ្យតាមប្រពៃ ណី។ ម៉ូតូទាំង២គ្រឿងត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីដោះដោះស្រាយ ៕ធឿនព្រែកជ័យ