ចាប់​ខ្លួន​យុវជន​ឈាមក្តៅម្នាក់​ពីបទចាប់​រំលោភ​​ក្មេង​ស្រី​អាយុ​៧ឆ្នាំ​នៅវាល​ស្រែ​​បាន​សម្រេច

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​តាម​ចាប់​ឃាត់​ខ្លួន​បន្ទាប់​ពី​បាន​ចាប់​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​៧ឆ្នាំ​ម្នាក់​រហូត​បាន​សម្រេច​គ្រាដែលក្មេងស្រីរងគ្រោះបានទៅដើរលេងនៅតាមវាលស្រែស្ងាត់ៗតែម្នាក់ឯង ។

IMG_5365

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ ​នៅ​ចំណុច​វាល​ស្រែ​ខាង​កើត​ភូមិ​ចម្ងាយ​ប្រមាណ​ជា​៧០០ម៉ែត្រ​ ស្ថិតក្នុងភូមិឃ្មួរ ឃំុជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មំុ ។

សមត្ថកិច្ចនគរបាលបានឲដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ប.ណ អាយុ៧ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ចំណែកយុវជនសង្ស័យឈ្មោះ នឹម ពៅ ហៅកម ភេទប្រុស អាយុ១៩ឆ្នាំ​ រស់នៅក្នុងភូមិជាមួយក្មេងស្រីរងគ្រោះដែរ ។

សមត្ថកិច្ចបន្តឲដឹងថា ករណីនេះដោយមាន​ការ​ឈឺចុក​ចាប់​ក្មេង​ស្រី​រងគ្រោះ​ក៏​បាន​និយាយ​រាប​រាប់​ប្រាប់​ឪពុក​ម្ដាយ​ទើប​ឈាន​ដល់​ប្តឹង​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន​ឲ្យ​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ ហើយបន្ទាប់ពី​មាន​ពាក្យ​បណ្ដឹង​ពី​អាណាព្យាបាល​ក្មេងស្រីរងគ្រោះនៅវេលាម៉ោង១១និង​៣០នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៥ មកកម្លាំង​នគរបាល​ស្រុក​មេមត់​ បានចុះសហការ​ណ៍ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ជាំក្រវៀនតាមចាប់ខ្លួនជនសង្ស័យខាងលើបានដើម្បី​កសាង​សំណុំរឿង​តាមនីតិវិធីច្បាប់​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ ​៕

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print