ទីក្រុងប៉េកាំង, ប្រទេសចិន៖ ក្នុងដំណើរទស្សនកិច្ចដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២២រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ បានដឹកនាំប្រតិភូចំនួន១៥រូប ទៅទស្សនាមហាកំផែង MU TIAN GU នៃសាធារណរដ្ឋប្រជាមានិតចិន។ បន្ទាប់មកនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានដឹកនាំប្រតិភូទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Aerospace Changzheng International Trade Co., Ltd និងបានបន្តដឹកនាំប្រតិភូទៅទស្សនានៅសារមន្ទីរយោធានាពេលរសៀលថ្ងៃដដែល។ នៅពេលល្ងាចថ្ងៃដដែលនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងស្វាគមន៍ដោយឯកឧត្ដម នាយឧត្ដមសេនីយ៍ LI ZUO CHENG នាយសេនាធិការចម្រុះនៃគណៈកម្មាធិការយោធាមជ្ឈឹម។ ដោយឡែកនៅវេលាម៉ោង ៨:៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូទៅទស្សនាវាំងចាស់ នៃសាធារណរដ្ឋប្រជាមានិតចិន៕
ដោយ៖ សហការី