ប្រធានសាលាដំបូងចំនួន៦ខេត្ត នឹងត្រូវផ្លាស់ប្តូរកន្លែងបំពេញការងារទៅវិញទៅមក

ចែករំលែក៖

ភ្នំពេញ៖ បើតាមអគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក សំ ប្រជាមានិត បានថ្លែងប្រាប់ អង្គភាពសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ អោយដឹងថា៖ ក្រោយពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បើកកិច្ចប្រជុំលើកទី៣០ ក្រោមព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានសម្រេចធ្វើការផ្លាស់ប្តូរកន្លែងបំពេញការងាររបស់ប្រធានសាលាដំបូងខេត្តចំនួន៦ និងអនុប្រធានសាលាដំបូងខេត្តចំនួនមួយរូប។
លោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបញ្ជាក់ថា៖ លោក លាង សួគ៌ ប្រធាន សាលា ដំបូង ខេត្តប៉ៃលិន ផ្ទេរ មកជា ប្រធាន សាលា ដំបូង ខេត្ត កំពង់ធំ , លោក ឃន សុកល ប្រធាន សាលាដំបូងខេត្តកំពង់ធំ មកជា ប្រធាន សាលាដំបូងឧត្តរមានជ័យ , លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ មកជា ប្រធានសាលាដំបូងខេត្តតាកែវ, លោក ស្រី អ៉ិន ម៉ានិត្យ ប្រធាន សាលាដំបូងខេត្តតាកែវ ទៅកាន់ជាប្រធានសាលាដំបូងខេត្តក្រចេះ , លោក ឌិន ស៊ី វុទ្ធី ប្រធានសាលាដំបូងខេត្ត ក្រចេះ ទៅកាន់ប្រធានសាលាដំបូងខេត្ត ស្វាយរៀង , លោក បិច ឈីត ប្រធានសាលាដំបូងខេត្ត ស្វាយរៀង ទៅកាន់ប្រធានសាលាដំបូងខេត្តប៉ៃលិន .
ចំណែកលោក ផូង វណ្ណ អនុប្រធាន សាលា ដំបូង ខេត្ត កណ្ដាល ទៅជា អនុប្រធាន សាលាដំបូងខេត្ត កំពង់ធំ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print