អាណោចអធម៌ណាស់! បុរសជិះម៉ូតូTodayម្នាក់ ត្រូវរថយន្តបុក និងកិនបែកក្បាលធ្លាយខួរស្លាប់នៅកណ្ដាលផ្លូវ៣៧១

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់បង់ជីវិតភ្លាមៗ​នៅកណ្ដាលផ្លូវ៣៧១ ត្រង់ចំណុចជិតនឹងផ្សារប៉េសេ (PC) ដែលស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈពេលដែររូបគាត់កំពុងជិះម៉ូតូ Today មួយគ្រឿង​ ហើយត្រូវរថយន្តធុនធំមិនស្គាល់ម៉ាកមួយគ្រឿង​បុកពេញទំហឹងកាលពីវេលាម៉ោង០៩ និង៥០នាទីយប់ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៨ ។

សពបុរសរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ដោយរូបគាត់ជិះម៉ូតូមួយគ្រឿង ម៉ាក Today ពាក់ស្លាកលេខភ្នំពេញ​ 1FK-0880 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះខាងលើជិះម៉ូតូTodayមួយគ្រឿងតែម្នាក់ឯង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើតមកលិច ក្នុងល្បឿនធម្មតា លុះដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿងមិនចាំម៉ាក និងស្លាកលេខ បានធ្វើដំណើរបញ្ច្រាសទិសគ្នា ក៏បុកចំម៉ូតូរងគ្រោះពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូរបស់ជនរងគ្រោះដួល និងកិនជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង ភ្លាមនោះរថយន្តបង្កក៏បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលផងដែរ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ឲ្យចុះមកកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង​ និងធ្វើកំណត់ហេតុប្រគល់សពឲ្យរថយន្តដឹកសពយកទៅរក្សាទុកនៅវត្តទឹកថ្លា ដើម្បីរងចាំធ្វើការស្រាវជ្រាវរកសាច់ញាតិ​របស់ជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print