ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់អាគារVIPទើបសង់ថ្មីនៅក្នុងមន្ទីពេទ្យកុមារជាតិផ្អើលរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគម៍ទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ទើបសង់ថ្មីនៅក្នុងមន្ទីពេទ្យកុមារជាតិកាលពីម៉ោង១១​យប់​ ថ្ងៃទី២៧ ខែ​តុលា​ ឆ្នាំ២០១៨។ អគ្គីភ័យនេះឆាបឆេះបន្ទប់អាគារVIPទើបសង់ថ្មីជាន់ទី២នៅក្នុងមន្ទីពេទ្យកុមារជាតិ ស្ថិតនៅសង្កាត់​ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានបាញ់ឲ្យរលត់ទាំងស្រុងនៅម៉ោងជិត១១យប់ថ្ងៃដដែល។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីអគ្គីភ័យនេះគឺ បានបណ្តាលឲ្យខូចខាតនូវសម្ភារៈនឹងឯកសាររបសលោកគ្រូពេទ្យមួយចំនួន ពោលគឺមិនមាន ប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ។

ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ ការិយាល័យពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញប្រតិបត្តិការចំនួន ១៦ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៧ឡាន ស្មេីនឹង ២៨ម៉ែត្រគូប រថយន្តជំនួយ.របស់ក្រសួងមហាផ្ទៃចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០១ស្មើរនឹង០៤ម៉ែត្រគូប។ចំពោះមូលហេតុករណីអគ្គីភ័យនេះសមត្ថកិច្ចបានឲ្យដឹងដែរថាគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print