នគរបាល និងប្រជាការពារភូមិព្រួតវាយពលរដ្ឋម្នាក់ប្លន់យកលុយ៧០មឺុនរៀល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋម្នាក់បានដាក់ពាក្យបណ្ដឹងប្ដឹងនគរបាលស្រុកវាលវែង និងប្រជាការពារភូមិ ទៅសាលាដំបូងខេត្តពោធិ៍សាត់ឲ្យជួយរកយុត្តិធម៌ ព្រមទាំងទាមទារសំណងជឺងឺចិត្តចំនួន៩០០០ដុល្លារអាមេរិច និងលុយខ្មែរចំនួន ៧០មឺុនរៀលផងដែរ ខណៈបក្សពួកនគរបាល និងប្រជាការពារភូមិខាងលើ នាំគ្នាព្រួតគ្នាដាក់ខ្នោះដៃ និងវាយគាត់បែកឈាមស្ទើរស្លាប់ស្ទើររស់។

ពលរដ្ឋប្ដឹងនគរបាល និងប្រជាការពារភូមិខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅសាលាដំបូងខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។

យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ជឹង ចាន់នី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់(ជនរងគ្រោះ) បានប្ដឹងឈ្មោះ ម៉ែ រ៉ាន់ ភេទប្រុស អាយុប្រហែល ៥៧ឆ្នាំ ជនជាតិខ្មែរ ជាប្រធានប្រជាការពារភូមិ ឈ្មោះ ម៉ែ ណាង ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ ជនជាតិខ្មែរ ជាប្រជាការពារភូមិ ឈ្មោះ ឈន លីម អាយុប្រហែល ៤៧ឆ្នាំ ជនជាតិខ្មែរ ជាប្រជាការពារភូមិ ឈ្មោះ ម៉ៅ វេន ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ ជនជាតិខ្មែរ ជាប្រជាការពារភូមិ ឈ្មោះ យេន ដែនដី ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ ជនជាតិខ្មែរ ជានគរបាលប៉ុស្ដិ៍រដ្ឋបាលប្រម៉ោយ ឈ្មោះ ហ៊ុន រ៉ែម ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រម៉ោយ ឈ្មោះ ជា ប៉ារីស ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ជានគរបាលអធិការដ្ឋាននគរបាលស្រុកវាលវែង។

ក្នុងពាក្យបណ្ដឹងឈ្មោះ ជឹង ចាន់នី ខាងលើបានរាបរបបន្តថា នៅវេលាម៉ោង៨ និង០០នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នេះ ខ្លួនបានបើករថយន្តម៉ាក សាំយ៉ុង ដឹកប្រពន្ធ និងកូនៗចំនួន ៣នាក់ទៅមើលគេលែងផ្សេងៗនៅក្នុងបរិវេណ(វត្តតាំយ៉) ពេលដាក់ប្រពន្ធចុះ និងកូនៗរួចខ្លួនបានបើករថយន្តទៅចតកន្លែងមួយផ្សេង(ក្នុងវត្តដដែល)នោះ ហើយបានជួបមិត្តភ័ក្រស្រឈ្មោះ ពុំ សាវ៉ាន ក៍នាំគ្នាអង្គុយនៅកន្លែងលក់ដូរមួយដោយមិនបានពន្លត់ម៉ាសុីនរថយន្តនោះទេ ព្រោះរថយន្តដេមិនឆេះ ខណៈនោះបានផឹកស្រាបៀរ(ខ្មៅ)ម្នាក់ ១ប៉ុង គ្រាន់តែចាប់ផ្ដើមផឹកស្រាប់តែឈ្មោះ ម៉ែ ណាង(ប្រជាការពារភូមិ)ឲ្យគាត់បើករថយន្តចេញ គាត់តបវិញថាចាំខ្ញុំផឹកស្រាអស់ ១ប៉ុងសិន ឈ្មោះ ម៉ែ ណាង បានដើរទៅហៅបក្សពួកឈ្មោះ ម៉ែ រ៉ាន់ ឈ្មោះ ម៉ៅ វេន ឈ្មោះ ឈន លីម មកវៃផ្ដល់គាត់ទៅនឹងដីរួចឈ្មោះ ម៉ែ រ៉ាន់ បានដាក់ខ្នោះគាត់ ខណៈនោះឈ្មោះ យេន ដែនដី ជានគរបាលអធិការដ្ឋាននគរបាលស្រុកវាលវែងបានដាក់ខ្នោះបន្ថែម ១ជាន់ទៀត រួចយកម៉ូតូដាក់គាត់ថាទៅប៉ុស្ដិ៍នគរបាល គាត់តបថាខ្ញុំអត់ទៅគេព្រោះខ្ញុំអត់ខុសអ្វីទេ ប៉ុន្តែនគរបាល និងប្រជាការពារភូមិទំនើងទាំងនោះបានគ្រៀកគាត់ចេញផុតរបងវត្តប្រមាណ ៥ម៉ែត្របានផ្ដួលម៉ូតូ រួចគ្រៀកគាត់ចូលមកក្នុងវត្តវិញដោយវាយបណើរ ហើយឈ្មោះ យេន ដែនដី(នគរបាល)បានយកកាំភ្លើងអាកាស្វាយបត់វាយបណ្ដាលឲ្យបែកក្បាលហូរឈាមទៀតផង មិនត្រឹមតែប៉ុណ្ណោះទេពួកទាំងនោះយកគាត់ទៅចងនៅដើមឈើមួយទាំងដៃជាប់ខ្នោះដល់ទៅពីជាន់ គ្រានោះក៍ឃើញឈ្មោះ ហ៊ុន រ៉ែម ជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រម៉ោយជិះរថយន្តជាមួយឈ្មោះ អុល ដោយយកទៅគាត់ក្នុងរថយន្តថាទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ពេលចេញទៅដល់ព្រៃស្ងាត់ឈ្មោះ ហ៊ុន រ៉ែម នាយប៉ុស្ដិ៍ និងឈ្មោះ អុល បានឈប់រថយន្តដោយមានឈ្មោះ ជា ប៉ារីស ជានគរបាលស្រុកវាលវែងនៅទីនោះបានទាញគាត់ទំលាក់ចេញពីរថយន្ត រួចលោកនាយប៉ុស្ថិ៍ ហ៊ុន រ៉ែម និងឈ្មោះ អុល បើករថយន្តចេញទៅបាត់ ទុកគាត់នៅជាមួយឈ្មោះ ជា ប៉ារីស ស្របគ្នានោះដែរមានម៉ូតូ ១គ្រឿងមកពីក្រោយដោយលឺសម្លេងស្រែកថា គ្នាវាមកហើយៗខណៈនោះឈ្មោះ ជា ប៉ារីស បានងើបចេញ គាត់បានដើររត់ៗកាត់ព្រៃសំដៅដីចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីផ្ទះ រួចបានបងប្អូនសាច់ញាតិជួយកាត់ខ្នោះដៃ លុះព្រឹកស្អែកឡើងគាត់បានទៅឲ្យនគរបាលអធិកាដ្ឋានស្រុកវាលវែងជួយរកយុត្តិធម៌ប៉ុន្តែគ្មានលទ្ធផល។

ពាក្យបណ្ដឹងដដែលខាងលើបន្តទៀតថា ដូច្នេះហើយទើបគាត់សម្រេចចិត្តមកដាក់ពាក្យបណ្ដឹង នៅសាលាដំបូងខេត្តពោធិ៍សាត់ ដោយសំណូមពរ៖ សុំឲ្យតុលាកាផ្ដន់ទាទោសជនខាងទាំងនោះទៅតាមនីតិវិធី និងសុំឲ្យឈ្មោះខាងលើសងថ្លៃ(ជំងឺចិត្ត)ថ្លៃព្យាបាលរបួសចំនួន ៩,០០០ដូល្លារអាមេរិច(ប្រាំបួនពាន់ដូល្លារអាមេរិច) រួមទាំងលុយខ្មែរដែលបានបាត់ចំនួន ៧០មឺុនរៀល(ចិតសិបមឺុនរៀល)ផងដែរ៕ ដោយ បឹុម ពិន

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print