ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ខណះដែលរូបគេជិះម៉ូតូនិចមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកជាមួយនិង រថយន្ដកាមរីបាឡែនដែលកំពុងបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបុក ពេញទំ ហឹងបណ្តាលអោយម្ចាស់ម៉ូតូដួលរងរបួសធ្ងន់នៅកន្លែងកើតហេតុត្រូវបានអ្នកធ្វើដំណើតាមដងផ្លូវជួយហភរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែក រថយន្ដបានព្យាយាមបើករត់គេចខ្លួនតែត្រូវសមត្ថកិច្ចដេញតាមឃាត់បានភ្លាមៗផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវលេខ២២៤ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាកCAMARY បាឡែន ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2Z-9598 បើកបរដោយនារីម្នាក់និងរួមដំណើរជាមួយបុរស់បិីនាក់ទៀត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ កម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើត មិនបានប្រុងប្រយ័ត្នលុះ មកដល់ចំណុចកើតហេតុបានទាញចង្កូតបត់ឆ្វេងឆ្លងផ្លូវក៏ត្រូវយុវជនម្នាក់ជិះម៉ូតូម៉ាក និច ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1BX-7737 ធ្វើដំណើរបញ្ច្រាសទិសគ្នាបុកចំពីមុខពេញទំហឹងបណ្ដាលផ្លោងទៅបុកនឹងកញ្ចក់រថយន្ដរងរបួសធ្ងន់និងម៉ូតូរងការខូចខាតផ្នែកខាងមុខទាំងស្រុង។
ប្រភពភដដែលបានបន្តថាក្រោយកើតហេតុរថយន្ដបង្កមិនឈប់នៅកន្លែងកើតហេតុនោះទេ គឺបានព្យាយាមបើករត់គេចខ្លួនរហូតដល់ផ្លូវច្រកចូលវត្ត តាំងក្រសាំង ស្ថិតក្នុងសង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ទើបសមត្ថកិច្ចតាមឃាត់បានតែម្ដង។
ក្រោយពេលកើតហេតុជន រងគ្រោះត្រូវ បានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមុន្ទីរពេទ្យ រីឯម៉ូតូនិងរថយន្ដកម្លាំងជំនាញបានចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ព្រែកជ័យ