ភ្នំពេញ៖ បុរសម្នាក់ស្រវឹស្រាបើករថយន្តក្នុងល្បឿនយ៉ាងលឿនទាំអាការៈស្រវឹងស្រាជោគជាំខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកអស់ចំនួន ៦កង់ រីឯរថយន្តបង្ករងការខូចខាតខាងមុខទាំងស្រុងបន្តដំណើរទៅមុខលែងរួច ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង00និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខាងកើតគល់ស្ពានអាកាស៧មករា ប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក ។
បើតាមសាក្សីដែលឃើញហតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺគេឃើញរថយន្តព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB.3552 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ឋានភាព ស្រវឹងស្រាជោគជាំបើបរមិនបានប្រុងប្រយ័ត្ន និងបើកលឿនមិនគោរពច្បាប់ចរាចរណ៍ក្នុង ទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងល្បឿនយ៉ាងលឿន ខណះដែលមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតរថយន្តទៅ បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់បែកអស់ចំនួន៦កង់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង ដោយឡែកក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលអោយមនុស្សណាម្នាក់រងរបួសនោះទេ ។
សមត្ថកិច្ចបានអោយដឹងថា ជនបង្កគ្រោះថ្នាក់មិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយបើកបរស្ថិតក្នុងសភាពស្រវឹងស្រាផង និងបើកបរខ្វះការប្រុងប្រយ័ត្ន ការបើកបរលឿនមិនគោរពច្បាប់ចរាចរណ៍ សំណាងល្អហើយដែលមិនបង្កអោយមានអ្នករងគ្រោះថ្នាក់ឬក៏រងគ្រោះដល់អ្នកដទៃគ្រាន់តែខូចខាតទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិខ្លួនឯងតែប៉ុណ្នោះ ។
ក្រោយពេលកើតហេតុរថយន្តបង្កនេះត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗនិងបានធ្វើការទំនាក់ទំនងទៅនគរបាល ជំនាញចុះមកធ្វើការវាស់វែង រួចស្ទួចយករថយន្ត ទៅរក្សាែទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមនីតិវិធីនៃច្បាប់នៅពេលក្រោយ ៕
ដោយ៖ ព្រែកជ័យ