ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋសភាចាប់ផ្តើមបើកកិច្ចប្រជុំរបស់ខ្លួនដោយពិភាក្សានិងអនុម័តទៅលើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលបានគ្រោងទុក។
កិច្ចប្រជុំរដ្ឋសភាពេលនេះរួមមាន ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីស្ថិតិជាដើម។ រដ្ឋសភាក៏ត្រៀមរបៀបវារៈ មួយទៀត គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ផងដែរ ៕
...