ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូស្មាសមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកម៉ូតូសង់កូរ៉េពេញទំហឹងបណ្តាលអោយម្ចាស់ម៉ូតូសង់កូរ៉េរងរបួសធ្ងន់ស្រាល២នាក់ចំណែកម្ចាស់ម៉ូតូបង្កបានរត់គេចខ្លួនបាត់ដោយបន្សល់ម៉ូតូនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៥ នៅចំណុចមុខវត្តឧណ្ណាលោម តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ជ័័យជំនះ ខណ្ឌដូនពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ម៉ូតូម៉ាកហុងដាសេ100 សង់កូរ៉េ ពណ៍ក្រហម គ្មានស្លាកលេខ ជិះគ្នាពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានយុវជន២នាក់ផ្សេងទៀត ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វី បិទស្គុតពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1BR. 6171. ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿន ក៏បានបុកចំពីមុខពេញទំហឹង បណ្តាលអោយអ្នកបើកម៉ូតូសង់កូរ៉េ រងរបួសធ្ងន់ស្រាលទាំង2នាក់ ។
សាក្សីដដែលបានបន្តថា បន្ទាប់ពីបង្កគ្រោះថ្នាក់រួចយុវជន២នាក់ដែលជិះម៉ូតូស្មាស់បានរត់គេចខ្លួនបាត់ស្រមោលដោសបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ បើតាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋក៏ដូចជាអ្នកដែលធ្វើដំណើរតាមផ្លូងបានដាក់ការសង្ស័យថា ប្រហែលជាមានលក្ខណៈមិនប្រក្រតីហើយទើបបើកបុកគ្នាហើយមិននៅដោះស្រាយបែជានាំគ្នារត់គេចខ្លួនទុកតែម៉ូតូចោលយ៉ាងដូច្នេះទៅវិញដោយមិនព្រមនៅធ្វើការដោះស្រាយ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលប៉ុស្តិ៍សជ័យជំនះដើម្បីរងចាំម្ចាស់ចូលខ្លួនមកធ្វើការ ដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ព្រែកជ័យ