ជនសង្ស័យ២នាក់ប្រដាប់ដោយកាំភ្លើងបាញ់មួយគ្រាប់ប្លន់យកម៉ូតូស្កូបពី​មួយគ្រឿងពីបុរស៣នាក់ បានសម្រេចរួចជិះគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖​ ជនរងគ្រោះបីនាក់ដែលទើបតែមកពីយកប្អូនចេញពីធ្វើការ ជិះបានពាក់កណ្ដាលផ្លូវត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា២នាក់បានធ្វើសកម្មភាពបាញ់មួយគ្រាប់ប្លន់យកម៉ូតូស្កូបពីសេរីឆ្នាំ២០១៥​ បានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព​ ។

image1

កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុចច្រកចូលវត្តដំបូកខ្ពស់​ ស្ថិតក្នុងសង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ ។

បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថា​ នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពី​ ពណ៍​ស​ សេរីឆ្នាំ២០១៥​ ពាក់ស្លាកលេខភ្នំពេញ1CL-6062 ជិះគ្នា៣នាក់ ក្នុងនោះមានស្រីម្នាក់​ ធ្វើំណើរតាមបណ្តោយផ្លូវលេខ២៧១​ ដែលទើបតែមកយកប្អូនចេញពីធ្វើការនៅម្តុំពេទ្យរុស្សី​ ក្នុងបំណងត្រលប់ទៅផ្ទះខណៈមកដល់ចំណុចកើតហេតុ និងជិតដល់ផ្ទះផងនោះ​ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូស្កូបពីមួយគ្រឿងមិនចាំស្លាកលេខប្រដាប់ដោយកាំភ្លើងខ្លីមិនចាំម៉ាកមួយដើមបានមកគៀរអោយឈប់ហើយដកកាំភ្លើងពីចង្កោះវាយជនរងគ្រោះម្នាក់បណ្តាលអោយបែកក្បាលនិងបាញ់ឡើងលើមួយគ្រាប់គម្រាមរួចប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ដើម្បីងាយស្រួលសមត្ថកិច្ចតាមស្រាវជ្រាវតាមស្លាកលេខ ។ គួរបញ្ជក់ថា​ នៅក្នុងភូមិសាស្ត្រទឹកដីខណ្ឌមានជ័យជាពិសេសសង្កាត់បឹងទំពុនតែងតែមានករណីប្លន់ជាញឹកញាប់តែមិនដែលឃើញសមត្ថកិច្ចបង្ក្រាបបានម្តងណាឡើយ ៕

image2

image4

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print