ធានា​ព្យាបាល​ជំងឺ​អេដស៍​ “ជាដាច់”​ ​ ក្រសួង​សុខាភិបាល​ គប្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ !

ចែករំលែក៖

ភ្នំពេញ ​៖​ បុរស​ពីរ​នាក់​បើក​ម៉ូតូ​មួយ​គ្រឿងឌុបគ្នា​​យ៉ាង​លឿន​​ មិន​ប្រយ័ត្ន​ក៏ជ្រុលទៅ​បុករថយន្ត​​បើកឆ្លងផ្លូវពេញ​ទំហឹងបណ្តាលឱ្យរង​របួសធ្ងន់ធ្ងរពីរនាក់ កាលពីម៉ោង​១០និង៣០នាទី​យប់​ ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៨​ នៅតាមបណ្ដោយ​ផ្លូវ​ហាណូយ​កែងនិងផ្លូវ​១៩៧០ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​។

ប្រភពពត៌មាន​នៅកន្លែងកើតហេតុបាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​វ័យ​ជាង៤០ឆ្នាំម្នាក់​បើករថយន្តមួយគ្រឿងម៉ាកហុង​ CRV ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​2M-5617 ធ្វើដំណើរតាមបណ្ដោយ​ផ្លូវលេខ​១៩៧០​ ក្នុងទិសដៅ​ពី​កើតទៅលិច​ ​។

ខណៈមកដល់​ចំណុច​កើត​ហេតុ​រថយន្តបានបើកឆ្លងផ្លូវហាណូយ​បំរុងបត់ឆ្វេងឆ្ពោះទៅផ្សារដីហុយ​ ពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀត​ម៉ាក​ ហុងដាឌ្រីម​សង់ ស៊េរី​២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1DG-8756 បើកតាមបណ្ដោយ​ផ្លូវ​ហាណូយក្នុង​ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ បានជ្រុលទៅបុករថយន្តដែលបើកឆ្លងផ្លូវពេញទំហឹង​ បណ្តាលឱ្យ​រថយន្ត​​ដាច់ក្រឡេ​កង់និងកំពឹត​ផ្នែកខាងមុខ​ចំហៀង​ខាងឆ្វេង​។

ចំណែកម៉ូតូ​បុរសដែលជាអ្នកបើកបរម៉ូតូរងរបួសបាក់ដៃឆ្វេងនិងបាក់ភ្លៅទាំងសងខាងហើយក៏ត្រូវបានរថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯក​ជន​ រស្មីដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ រីឯអ្នករួម​ដំណើរ​បានរបួស​សន្លប់​ស្ដូកស្ដឹង​ត្រូវបាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯក​ជន​ហុងហាក់​ដឹង​យកទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ​។

បន្ទាប់ពីកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​​បាន​ចុះ​មក​ដល់​ចំណុច​កើត​ហេតុ​ បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​​វាស់​វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរផ្លូវ​គោក​​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print