ករណីប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​ គេចខ្លួនអស់ពេល៩ឆ្នាំចូលស្រុកវិញសមត្ថកិច្ចចាប់ដល់ផ្ទះ

ចែករំលែក៖

ខេត្តកំពង់​ស្ពឺ​ ៖​ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់​ ស​ហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកសំរោង​ទង​ អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនជន​ស​ង្ស័យ​ពីរ​នាក់​ ពាក់​ព័ន្ធ​ករណី​ប៉ុនប៉ងមនុស្សឃាតដែលបានរត់គេចខ្លួនអស់រយៈពេល៩ឆ្នាំមកហើយដើម្បីប្រគល់អោយស្ថាប័នតុលាការចាត់ការ។
ការឃាត់ខ្លួននេះធ្វើឡើងដោយកំលាំងជំនាញការិយាល័យនគរ​បាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ នៃ​ ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ នៅចំណុចភូមិត្បែស និងភូមិរំលោងឃុំវល្លិស ស្រុកសំ​រោងទងខេត្តកំពង់ស្ពឺ។ ការឃាត់ខ្លួននេះដឹកនាំដោយ​ លោក​វរសេនីយ៍​ឯក​សម​ សាក់​ នាយ​កា​រិ.​បានចុះសហការជាមួយកំលាំងអធិការដ្ឋាននគរ​បា​លស្រុកសំរោង​ទង​ ។
ប្រភពពីសមត្ថកិចហចបានអោយដឹងថានេះគឺជាការអនុវត្ត​ដីកា​បង្គាប់​ចាប់ខ្លួនរបស់តុលាការដែលជន​សង្ស័យ​ ទាំង០២នាក់​ជាប់ពាក់​ព័ន្ធ​ករណី​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាតដែលបានប្រព្រឹត្ត​ កាលពីឆ្នាំ​២០០៩នៅភូមិត្បែស ឃុំវល្លិស ស្រុកសំ​រោងទង ខេត្តកំពង់ស្ពឺ។ប្រភពបន្តថាក្រោយ​ធ្វើ​សកម្មភាព​​ជនសង្ស័យគេចខ្លួនជារៀងរហូតអស់រយៈពេល៩ឆ្នាំមកហើយ។
ជនសង្ស័យ១ឈ្មោះទូច ដាន ភេ​ទប្រុស​ អាយុ​ ៣៤ឆ្នាំ​ នៅ​ ភូមិរំលោង ឃុំវល្លិស ស្រុកសំរោង​ទង​ ចាប់តាមដីកាលេខ​ ៣​៩​០​ ចុះថ្ងៃទី១៣​ ខែធ្នូ​​ ឆ្នាំ​២០១៤ រប​ស់​លោក​សុង ប៊ុណ្ណារិទ្ធ ចៅក្រម​នៃសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ ២​.ឈ្មោះឆុំ ប៊ុននឿន ភេទប្រុសអាយុ​ ៣៥ឆ្នាំ​ នៅ​ភូមិត្បែស ឃុំវល្លិស ស្រុកសំ​រោងទង​ ចាប់តាមដី​កាលេខ​ ​៣​៨៨​ ចុះថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ​២០១៤​របស់​សុង ប៊ុណ្ណារិទ្ធ ចៅក្រម​ នៃ​សាលាដំបូងខេត្ដកំពង់ស្ពឺ ។សូនរំលឹកថាជនសង្ស័យជាប់ចោទពីបទ​ប៉ុនប៉ងធ្វើមនុស្សឃាត ប្រព្រឹត្តិ​នៅ​ភូមិ​ត្បែស​ ឃុំវល្លិស ស្រុកសំ​រោងទង កាលពីថ្ងៃទី​១​១​ ខែឧស​ភា​ ឆ្នាំ​២០០៩។
បច្ចុប្បន្ន​មុខសញ្ញាទាំងពីរនាក់ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ដកំពង់​ស្ពឺ​ ចាត់ការ​តាម​នីតិវិធី​ ៕ សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print