ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីមានអំពើចោរកម្ម(ចោរលួចគាស់ផ្ទះ)ជាបន្តបន្តាប់ កម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺ បានសហការជាមួយ កម្លាំងនគរបាលស្រុកសំរោងទង បើកការស្រាវជ្រាវស៊ើបអង្កេតរហូតរកមុខសញ្ញាក្រុមលួចគាស់ផ្ទះនាពេលរាត្រីឈានដល់ការបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន៤នាក់ កាលពីថ្ងៃ អង្គារ ៦ រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១៨ ។មន្រ្តីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង៤នាក់ មាន ១.ឈ្មោះឡឹម ង៉ុកខាយ ហៅភាក់ ហៅអាយួន ភេទអាយុ ២២ឆ្នាំ ស្នាក់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរ មិនពិតប្រាកដ ។
២.ឈ្មោះភឹម គឹមហេង ហៅអេង ភេទស្រី អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរមិនពិតប្រាកដ ។
៣.ឈ្មោះម៉ៅ វីត ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរមិនពិតប្រាកដ និង៤.ឈ្មោះ នី ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ។
តាមចម្លើយស៊ីចង្វាក់របស់ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពនិងទទួលស្គាល់ថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពដើរលួចគាស់ផ្ទះនិង តូបលក់ទំនិញយកទ្រព្យសម្បត្ដិប្រជាពលរដ្ឋពិតប្រាកដមែននៅក្នុងក្រុងច្បារមននិងស្រុកសំរោងទង នាពេលកន្លងមក។
បច្ចុប្បន្នជនសង្ស័យទាំង៤ នាក់ ត្រូវបានកម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដកំពង់ស្ពឺចាត់ការតាមនីតច្បាប់ ៕