អូយព្រឺសម្បុរ!! ក្មេងម្នាក់ភ្លាត់ស្នៀតនឹងឧបករណ៍ព្រួញបាញ់ត្រី

ចែករំលែក៖

ខេត្តកោះកុង ៖ ក្មេងប្រុសម្នាក់បានរងរបួសចំឆ្អឹងជំនីររហូតស្លាប់ ដោយសារភ្លាត់ស្នៀតប្រើឧបករណ៍ព្រួញបាញ់ ត្រី កាលពីវេលាម៉ោង២ និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចពាមបាក់អង្រុត ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

ក្មេងរងគ្រោះ (សព) ឈ្មោះ សៀង អាន ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

ប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅបាញ់ត្រីនៅក្នុងស្ទឹង ពេលនោះក៏បាន ជ្រមុជទឹកបាញ់ត្រី តែពុំឃើញត្រីក៏ឡើងមកលើវិញ ចៃដន្យបានច្រត់ឧបករណ៍កែច្នៃបាញ់ត្រី ក៏ប៉ះគន្លឹះ បណ្តាលឲ្យផ្លែព្រួញមុតទម្លុះដងខ្លួន ចំចុងឆ្អឹងជំនីរខាងស្តាំធ្លាយទៅម្ខាងស្លាប់តែម្តង ។

ក្រោយកើតហេតុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្រែអំបិល សហការការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះធ្វើកោសល្យវិច្ច័យសពបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារភ្លាត់ព្រួញឧបករណ៍កែច្នៃបាញ់ត្រី បង្កដោយខ្លួនឯង ហើយបានប្រគល់សពជូនទៅអាណាព្យាបាលចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print