គម្រោងកែលំអប្រព័ន្ធលូប្រឡាយនៅរាជធានីជំហានទី៤នឹងស្ថាបនានៅដើមឆ្នាំ២០១៩ក្នុងគម្រោងទឹកប្រាក់៣០លានដុលា្លរ ជាជំនួយឥសំណង របស់រដ្ឋាភិបាលជប៉ុន តាមរយៈJica

ចែករំលែក៖

ភ្នំពេញ៖ គម្រោងកែលំអប្រព័ន្ធប្រឡាយ លូ អាងស្តុកទឹកកខ្វក់ និងគម្រោងការពារទឹកជំនន់ នៅរាជធានីភ្នំពេញ ជំហានទី៤ នឹងអនុវត្តស្ថាបនានៅដើមឆ្នាំ២០១៩ ក្នុងគម្រោងទឹកប្រាក់ប្រមាណ៣០លានដុល្លារ អាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

ក្នុងសន្និសីទសារព័ត៌មាននៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ៏ ៦រោច ខែអស្សុជឆ្នាំចសំរឹទ្ធស័កព.ស​២៥៦២​ត្រូវនិងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ស្តីពីការគម្រោងកែលំអ​ប្រព័ន្ធ​ប្រឡាយលូជំហានទី៤ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា “ថវិកាប្រមាណ៣០លានដុល្លាអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ធ្វើការកែលំអប្រព័ន្ធប្រឡាយ លូ និងគម្រោងការពារទឹកជំនន់នៅរាជធានីភ្នំពេញ នឹងចាប់ស្ថាបនា នៅដើមឆ្នាំ២០១៩ បន្ទាប់ពីក្រុមជំនាញការរបស់ជប៉ុនមកធ្វើការសិក្សាបន្ថែមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨នេះ”។

លោក បានបញ្ជាក់ថា ៖ គម្រោងទីជំហានទី៤នេះ គឺធ្វើការស្ថាបនានូវប្រព័ន្ធលូថ្មី ជាលូមេ សំរាប់ដោះទឹកជន់លិចដោយទឹកភ្លៀង នៅភាគខាងជើងរម្មណីយ៍ដ្ឋានវត្តភ្នំ និងស្ថាបនាអាងស្តុកទឹកកខ្វក់ នៅខាងក្រោមសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងបំណងធ្វើកាត់បន្ថយការជន់លិចនៅតំបន់មួយចំនួននៅកណ្តាលរាជធានីភ្នំពេញ”។

គម្រោងថវិកា៣០លានដុល្លារអាមេរិក ជាជំនួយរបស់ជប៉ុននេះ គឺស្ថាបនាដើម្បីរំដោះការជន់លិចទឹកភ្លៀង បានតែក្នុងតំបន់ខណ្ឌដូនពេញ និងខណ្ឌទួលគោកប៉ុណ្ណោះ។ ចំពោះការជន់លិចនៃតំបន់ផ្សេងៗទៀត ដូចជាក្នុងខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌដង្កោរ លោក នួន ផារ័ត្ន បានបញ្ជាក់ថា គឺស្ថិតនៅក្នុងគម្រោងទី៥ ដែលសាលារាជធានីភ្នំពេញ បានដាក់ផែនការរួចហើយ ជាពិសេសរំដោះការជន់លិចនៅតំបន់ខាងមុខព្រលានយន្តហោះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងដែរថា “ចំពោះគម្រោងជំហានទី៤នេះ គឺអនុវត្តលើការដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង៨.២គម, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង៤.៤គម, សាងសង់អាងស្តុកទឹកក្រោមដី ទំហំ១៥ម៉ែត្រគុណនិង២០០ម៉ែត្រ និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC, តម្លើងរបាមេកានិចស្វ័យប្រវត្តិដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់, និងផ្តល់រថយន្តបូមទឹកចល័ត ចំនួន២គ្រឿងផងដែរ។ ទាក់ទិនទៅនឹងគម្រោងកែលំអប្រព័ន្ធលូនេះ លោក សាំ ពិសិដ្ឋ បញ្ជាក់អោយដឹងថា គឺស្ថាបនាលូមេថ្មីតែម្តង មិនបានគោះលូចាស់ចេញនោះទេ។

គម្រោងកែលំអជំហានទី៤នេះ នឹងចូលរួមកាត់បន្ថយបានច្រើន នៃការជន់លិចដោយទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ ដោយសារគម្រោងនេះ គឺរៀបចំដាក់ប្រព័ន្ធលូមេធំៗ និងធ្វើការស្តារប្រឡាយបើកមុខទឹកឲ្យបានធំ សំរាប់ខណ្ឌនៅជាយក្រុង។ ដោយយុទ្ធនាការស្តាលូនាពេលកន្លងទៅគឺមានប្រសិទ្ធភាពខ្ពស់ គឺទឹកហូលឿនមិនបណ្តាលឲ្យទឹកជន់លិខយូម៉ោងនោះទេ។

ចំពោះគម្រោងស្ថាបនាកែលំអប្រព័ន្ធលូប្រឡាយ អាងស្តុកទឹក ស្ថានីយ៍បូមទឹក និងគម្រោងការពារទឹកជំនន់ ជំហានទី៤នេះ គឺក្រុមហ៊ុនកុងស៊ូតង់ សហការជាមួយក្រុមហ៊ុន TO A Cooperation របស់ជប៉ុនអ្នកសាងសង់ ដែលប្រើរយៈពេល៣៦ខែ ដើម្បីស្ថាបនាអោយបានរួចរាល់៕ ដោយ៖សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print