នគរបាល​ព្រហ្មទណ្ឌខេត្ត និងនគរបាលស្រុកសំរោងទងចាប់មុខសញ្ញាគាស់ផ្ទះ៤នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖  បន្ទាប់ពីមានអំពើចោរកម្ម(ចោរលួចគាស់ផ្ទះ)ជាបន្តបន្តាប់ កម្លាំងនគរបាល​ព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺ បានសហការជាមួយ កម្លាំងនគរបាលស្រុកសំរោងទង បើកការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​រកមុខ​សញ្ញា​ក្រុម​លួច​គាស់​ផ្ទះ​នាពេល​រាត្រី​ឈានដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់ កាលពីថ្ងៃ អង្គារ ៦ រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១៨ ។​មន្រ្តីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង៤នាក់ មាន ១.ឈ្មោះ​ឡឹម ង៉ុ​ក​ខាយ ហៅ​ភាក់ ហៅ​អា​យួន ភេទ​អាយុ ២២ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​គង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង មុខរបរ មិន​ពិតប្រាកដ ។
២.ឈ្មោះ​ភឹម គឹម​ហេង ហៅ​អេង ភេទ​ស្រី អាយុ ៣២ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​គង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង មុខរបរ​មិន​ពិតប្រាកដ ។
៣.ឈ្មោះ​ម៉ៅ វីត ភេទ​ប្រុស អាយុ ១៦ឆ្នាំ នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង មុខរបរ​មិន​ពិតប្រាកដ និង៤.ឈ្មោះ នី ពិសិដ្ឋ ភេទ​ប្រុស អាយុ ២០ឆ្នាំ នៅ​ភូមិ​ត្រពាំង​​គង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ។

តាមចម្លើយ​ស៊ីចង្វាក់​របស់ជនសង្ស័យ​ទាំង៤នាក់ បាន​ឆ្លើយ​សារភាព​និង​ទទួលស្គាល់ថា ក្រុម​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ដើរ​លួច​គាស់​ផ្ទះនិង តូប​លក់ទំនិញយក​ទ្រព្យសម្បត្ដិ​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​នៅក្នុង​ក្រុងច្បារមន​និង​ស្រុក​សំរោង​ទង នាពេល​កន្លងមក។

បច្ចុប្បន្ន​ជនសង្ស័យទាំង៤ នាក់ ត្រូវបាន​កម្លាំង​ជំនាញ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលខេត្តកំពង់ស្ពឺ ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ​ចាត់ការ​តាម​នីតច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print