ករណីលិចទូកនៅស្រុកស្អាងមកដល់ពេលនេះ សមត្ថកិច្ចរកឃើញសាកសពជនរងគ្រោះ​គ្រប់ចំនួន

ចែករំលែក៖

ខេត្តកណ្តាលៈ ករណីលិចទូក កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ដែលបណ្តាលឲ្យជនរងគ្រោះ៣នាក់បាត់ខ្លួន នោះ មកដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានរកឃើញសាកសពគ្រប់ចំនួន៣នាក់​ហើយ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះ រិន ស្រីអូន ភេទស្រីអាយុ១៤ឆ្នាំ និងឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ (អ្នកទាំង៣នាក់ជាបងប្អូនបង្កើត) ទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពថា នៅវេលាម៉ោង០០និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចដែលរុករក បានរកឃើញសាកសពម្នាក់ទៀតឈ្មោះ រិន ស្រីរត័្នអាយុ១២ឆ្នាំ សរុប៣នាក់ នៅចំណុចជិតកន្លែងកើតហេតុ ចម្ងាយប្រហែល ៤គីឡូម៉ែត្រ ៕



...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print