នគរបាលឃាត់ក្មេងទំនើង២ក្រុម មាន១៧នាក់ ផឹកសុីស្រវឹងបង្កអុកឡុកចោលនិងវាយបំបែកដបស្រាលើទីសាធារណ:សួនច្បារ ថែមទាំងបង្ហោះម៉ូតូ 

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំកម្លាំងចំនួន១៦ នាក់និងនគប៉ុស្តិ៍សំរោងចំនួន០៣នាក់ ចុះល្បាតនៅតាមបណ្តាភូមិសាស្ត្រក្រុងសំរោងនិងពង្រាយកម្លាំងនៅបរិវេណសួនច្បារមុខសាលាខេត្តឧត្តរមានជ័យ បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ១៧នាក់ ដែល បង្ករភាពរញ៉េរញ៉ៃ ផឹកស៊ីស្រវ៉ឹង ចោលដបតាមសួនច្បានិងបង្ហោះម៉ូតូ។

ករណីឃាត់ខ្លួនក្មេងទំនើងខាងលើ ធ្វើឡើងកាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅនិងសួនច្បាក្នុងក្រុងសំរោងខេត្តឧត្ដរមានជ័យ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងទំនើង២ក្រុមចំនួន១៧នាក់ ខាងលើបានឆែកឆេរកឃើញ និង ដក​ហូតវត្ថុតាងរួមមាន ស្នាប់ដៃដែកចំនួន២និងម៉ូតូ៨គ្រឿង ក្នុង ក្មេងទំនើងចំនួន១៧នាក់ខាងនេះ។

បច្ចុប្បន្ន ក្មេងទំនើងទាំង១៧នាក់ខាងលើបាននាំយកមក សួរនាំនៅអធិការដ្ឋាននគរបាលក្រុងសំរោងដើម្បីធ្វើការអប់រំនិងកិច្ចសន្យា ហើយអោយអាណាព្យាបាលមកធានាយកទៅមូលដ្ឋានវិញ ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print