ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់់ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងបានលុងធ្វើការឃាត់ខ្លួនពីបទ ពាក់ព័ន្ធករណីលួចឈើចម្លាក់។
ការឃាត់ខ្លួនជនសង្សយ័លួចឈើចម្លាក់នោះបានធ្វើឡើងនៅ វេលាម៉ោង ៩.៣០នាទី ថ្ងៃពុធ ៧ រោចខែអស្សុជឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះឃួន ថិ ភេទ ប្រុស អាយុ ២៥ឆ្នាំជនជាតិទំពួនមានទីលំភូមិកើតហេតុខាងលើមុខរបរមិនពិតប្រាកដ។
តាមប្រភពជនសង្សយ័បានលួចឈើចម្លាក់ចេញពីផ្ទះជនរងគ្រោះ ឈ្មោះ សុខ ស្រីលីន ស្ថិតនៅភូមិសង្កាត់ខាងលើ ។
សមត្ថកិច្ចដកហូតវត្ថុតាងបានមានៈឈើចម្លាក់រូបដំរីមួយសន្លឹកទំហំ៥០សង់ទីម៉ែត្រx១២០សង់ទីម៉ែត្រ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕ ដោយ ជីវន្ត័