ជនសង្សយ័ម្នាក់លួចឈើចម្លាក់មួយផ្ទាំងត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាៗ

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់់ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងបានលុងធ្វើការឃាត់ខ្លួនពីបទ ពាក់ព័ន្ធករណីលួចឈើចម្លាក់។

ការឃាត់ខ្លួនជនសង្សយ័លួចឈើចម្លាក់នោះបានធ្វើឡើងនៅ វេលាម៉ោង ៩.៣០នាទី ថ្ងៃពុធ ៧ រោចខែអស្សុជឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី ។​

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះឃួន ថិ ភេទ ប្រុស អាយុ ២៥ឆ្នាំជនជាតិទំពួនមានទីលំភូមិកើតហេតុខាងលើមុខរបរមិនពិតប្រាកដ​។​

តាមប្រភពជនសង្សយ័បានលួចឈើចម្លាក់ចេញពីផ្ទះជនរងគ្រោះ ឈ្មោះ សុខ ស្រីលីន ស្ថិតនៅភូមិសង្កាត់ខាងលើ ។​

សមត្ថកិច្ចដកហូតវត្ថុតាងបានមានៈឈើចម្លាក់រូបដំរីមួយសន្លឹកទំហំ៥០សង់ទីម៉ែត្រx១២០សង់ទីម៉ែត្រ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុង ដើម្បី​បំពេញ​សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕​ ដោយ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print