បុរសម្នាក់រងរបួសធ្ងន់ខណៈបើករថយន្តបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលបាក់ទ្វារផ្ទះខ្ទាតទៅរថយន្តមួយគ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ:បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿងយ៉ាងលឿន និងមានបុរសម្នាក់ទៀតរួមដំណើរ បានរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលបាក់ទ្វារផ្ទះមួយចំហៀង និងខូចខាតរថយន្តមួយគ្រឿង ចំណែកអ្នកបើករថយន្តបង្ករងរបួសធ្ងន់ រីឯអ្នករួមដំណើររងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១និង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ហៅផ្លូវវាយកូនហ្គោល ភូមិបឹងសាឡាង ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ និងអ្នករួមដំណើរម្នាក់បើករថយន្តមួយគ្រឿងម៉ាកមីតស៊ុយប៊ីសុីTRITON ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-6078 ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកចូលទ្វារផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យបាក់ទ្វារផ្ទះខ្ទាតទៅប៉ះរថយន្តបាឡែនមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M-4602 ម្ចាស់ចតនៅខាងក្នុងបណ្តាលឲ្យខូចខាតផ្នែកខាងតិចតួច។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខ រីឯអ្នកបើកបររងរបួសធ្ងន់ត្រូវបានមិត្តភក្តិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះនឹងសាច់ញាតិខាងរថយន្តបង្កបានចុះមកដល់កន្លែងកើត ដើម្បីសម្របសម្រួលគ្នាដោយខាងរថយន្តបង្ករសងសំណងដល់ម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print