ញាក់សាច់!! វីដេអូឃ្លីបមួយបង្ហាញពីបុរសជនជាតិចិនម្នាក់ ធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ក្បាលពោះ

ចែករំលែក៖

https://youtu.be/XGyPsk7VYRk

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ក្បាលពោះខ្លួន ឯងជាច្រើនកាំបិត បណ្ដាលរងរបួសធ្ងន់នៅភោជនីយដ្ឋានជីនសៀន  ។

ហេតុការណ៍ដ៏ព្រឺសន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១  ខែវិឆ្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៤ ក្នុងសង្កាត់បេងព្រលិត ខណ្ឌ៧មករា។

បើតាមប្រភពព័ត៌មានពីចុងភៅខាងលើបានប្រើដឹងថា បុរសជនជាតិលើបានចាក់ខ្លួនឯងជាច្រើនកាំបិតនេះជាភ្ញៀវបានចូលមកហាងភោជនីយដ្ឋានខាងលើ។ មួយសន្ទុះក្រោយមកក៏បានយកកាំបិតប៉័ងតោយកកាប់មកលើខ្លួនរបស់ខ្លួនជាច្រើនកាំបិត រួចក៏ទៅយកកាំបិតចុងស្រួចចាក់បន្ថែមទៀត បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈនេះសមត្ថកិច្ចកំពុងតែធ្វើការអន្តរាគមន៍។ ចំណែកឯបុរសជាជនជាតិចិននោះគឺកំពុងតែសំងំនៅក្នុងភោជនីយដ្ឋានខាងលើ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print