ជនជាតិបរទេសឆក់កាបូបជនបរទេសមិនបានសម្រេច​ ពលរដ្ឋខ្មែរចាប់បានប្រគល់ឲ្យ​អាវុធហត្ថខណ្ឌ

ចែករំលែក៖

ភ្នំពេញ​ ៖ ជនជាតិ​វៀតណាម​ម្នាក់ក្នុងចំណោម២នាក់ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីជនបរទេស២នាក់ប្ដីប្រពន្ធ តែមិនបានសម្រេច ហើយដួលម៉ូតូ រីឯបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល ហើយកម្លាំងអាវុធហត្ថដែលកំពុងល្បាតចុះមកឃាត់ខ្លួនយកទៅសាកសួរ។

ហេតុការណ៍​នេះបង្កបានកើតឡើងនៅវេលាម៉ោងជិត១០យប់ថ្ងៃពុធ​ ទី៣១ ខែតុលា ឆ្នាំ២០១៨នេះ នៅផ្លូវលេខ១៧៨ កែងផ្លូវព្រះនរោត្ដមជាប់របង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ មិញ យាំងធួយ ​ អាយុ​១៦ឆ្នាំ ជនជាតិ​វៀតណាម​ ស្នាក់នៅម្ដុំមាត់ទន្លេ​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ភ្នំពេញ​។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញជនបរទេស២នាក់ប្ដីប្រពន្ធ កំពុងដើរតាមផ្លូវនៅមុខវិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ មួយសន្ទុះក្រោយមក ស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Dream សង់ ស៊េរី20០៥ពាក់ស្លាកលេខភ្នំពេញ​ 1I.2664 ឌុបគ្នា បានជិះមកអែបរួចធ្វើសកម្មភាព ឆក់កាបូបពីនារីបរទេស តែមិនបានសម្រេច​ ស្រាប់តែដួលម៉ូតូ ហើយ​ប្រជាពលរដ្ឋប្រទះឃើញ បាននាំគ្នាជួយចាប់បាន​ម្នាក់ និងបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ។

បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថសួរនាំរួបញ្ជូនទៅកាន់ទីបញ្ជា​ការ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាង​សុំណំរឿង​ចាត់ការ​តាម​នីតិវិធី​​៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print