សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប៉ុនប៉ងលួចយកម៉ូតូ តែមិនបានសម្រេច

ចែករំលែក៖

 ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍អូបែកក្អមធ្វើការឃាត់ខ្លួនក្នុងករណីប៉ុនប៉ងលួចយកម៉ូតូ តែមិនបានសម្រេច កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២១ និង៣០នាទី នៅចំណុចផ្ទះលេខ៣០៣ ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ ព្រំ ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទំនប់ ឃុំភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះ ឈ្មោះ កែវ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរបយោធា ស្នាក់នៅផ្ទះលេខ ៣០៣ ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ៖ ម៉ូតូចំនួន០១គ្រឿងម៉ាក ធូដេរ ពណ៌ប្រផេះ គ្មានស្លាកលេខ (ប្រគល់ឲ្យជនរងគ្រោះវិញ) ។
ប្រភពពីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនចេញពីធ្វើការមកដល់ផ្ទះ បានទុកម៉ូតូរបស់ខ្លួននៅមុខផ្ទះតែពុំបានដកសោរម៉ូតូចេញទេ រួចជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះពេលនោះក៍ឮសំឡេងជនសង្ស័យបានឡើងអង្គុតលើម៉ូតូប្រុងជិះចេញទៅតែជនរងគ្រោះបានចេញមកមើលឃើញទាន់ក៍បានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរតែម្តង ។
បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ តុង សីហា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print