បុរសដែលខឹងម្តាយខាងស្រីផ្តាច់ពាក្យ រួចបង្ហោះរូបអតីតគូដណ្តឹងអាក្រាតល្វែងក្រោម ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងហើយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចនគរបាលស្រុកពេជ្រាដាបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានបង្ហោះរូបភាពនារី​រង​​គ្រោះអាក្រាតល្វែងក្រោមភ្ជាប់ដោយពាក្យអង្វរដល់គ្រួសារនាងកុំបំបែកពួកគេទៀតអី…ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមកាលពីដើមសប្តាហ៏នេះហើយ។

ការឃាត់ខ្លួនជនសង្សយ័ដែលបង្ហោះរូបនារីរគ្រោះនោះបានធ្វើឡើងនៅរសៀលថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣១ខែតុលាឆ្នាំ២០១៨ក្នុងស្រុកពេជ្រាដាតែម្តង។

សមត្ថកិច្ចបានឱ្យដឹងថា«ដោយដោយយោងតាមការសើបអង្គេតយ៉ាងយកចិត្តទុកដាក់និងមានការឯកភាពពីតំណាងអយ្យការសាលាដំបូងខេត្តទើបនគរបាលស្រុកពេជ្រាដាសម្រេចឃាត់ខ្លួនបុរសនោះបាន។

ជនសង្សយ័ដែលឃាត់ខ្លួនបាននោះឈ្មោះ ម៉ីន សុក្រៃ អាយុ២៣ឆ្នាំជនជាតិចាម រស់នៅភូមិពូទិលឃុំប៊ូស្រាស្រុកពេជ្រាដាខេត្តមណ្ឌលគិរី អតីតជាគូដណ្តឹងនឹងនារីរងគ្រោះដែលមានវ័យទើប១៨ឆ្នាំ ។

ប្រភពបានឱ្យដឹងថា ជនសង្សយ័ពិតជាបានចាប់នារីរងគ្រោះថតប្រាដកមែនហើយគម្រាមបង្ហោះរូបលើបណ្តាញសង្គមម្តងហើយតែនេះជាលើកទីពីរទៀត។ ពីមុនបានបង្ហោះម្តងហើយដែររួចលុបចោលវិញដោយមានតម្រុយច្បាស់បែបនេះទើបតំណាងអយ្យការសម្រេចឱ្យឃាត់ខ្លួនតែម្តងដើម្បីធ្វើការអង្កេតបន្ត។

ប្រភពបន្តថាមូលហេតុដែលជនសង្ស័យខាងលើឈានដល់ការប្រព្រឹត្តបង្ហោះរូបភាពអាក្រាតអតីតគូដណ្តឹងបែបបនេះដោយសារម្តាយនារីរងគ្រោះសុំផ្តាច់ពាក្យកូនពីជនខ្លួនវិញ(មិនទាន់ដឹងមូលហេតុ)ធ្វើឱ្យជនសង្ស័យកើតទុក្ខមិនសុខចិត្តក៏គម្រាមដល់គ្រួសារនារីជាអតិតគូដណ្តឹងបើមិនឱ្យជួបគ្នាវិញទេគេនឹងបង្ហោះរូបក្នុងហ្វេសប៊ុកឱ្យខ្មាស់មហាជន។

នៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៩តុលា២០១៨មានការភ្ញាក់ផ្អើលមួយកើតឡើងបន្ទាប់ពីមានគណនីហ្វេ្រសប៊ុកមួយបានបង្ហោះនារីវ័យក្មេងម្នាក់អាក្រាតល្វែងក្រោមមានពាក់អាវយឺតដៃខ្លីពណ៌លឿងទុំអង្គុយលើក្រណាត់ខ្មៅលើគុម្ពស្មៅក្នុងសភាពសោកសង្រេងដោយមានភ្ជាប់ជាមួយពាក្យពេជន៏«កូនសូមទោសប៉ានឹងម៉ាកផងដែលកូនបង្ហោះរូបនេះទៅកូនពិតជាអត់គាត់មិនបានមែនសូមម៉ាក់នឹងប៉ាឈប់បំបែកពួកខ្ញុំទៀតទៅខ្ញុំសុំអង្វរប៉ាហើយនឹងម៉ាកខ្ញុំមានកូនជាមួយគាត់ហើយកុំបំបែកខ្ញុំអីសុំអង្វរ»។

ជុំវិញព័ត៌មានខាងលើមិនអាចសុំការបំភ្លឺពីគ្រួសារនារីរងគ្រោះនឹងសាម៉ីខ្លួនជនបង្ករបានទេនាព្រឹកថ្ងៃទី០១ វិច្ឆិកា ២០១៨នេះ។

ចំណែកជនបង្ករនឹងត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនាថ្ងៃទី០១ វិច្ឆិកា ២០១៨នេះដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print