លោក ឃួង ស្រេង ដឹកនាំ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទៅចូលរួមកិច្ចប្រជុំ សមាគម AIMF និងទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉ារីសរយៈពេល១០ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងលោកស្រី បានអញ្ជើញចាកចេញពីរាជធានី ភ្នំពេញ នៅរសៀលថ្ងៃសុក្រ៨រោចខែអស្សុជឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី ១វិច្ឆិកា ក្នុងដំណើរឆ្ពោះទៅ បំពេញទស្សនកិច្ចផ្លូវការនៅទី ក្រុងប៉ារីស ប្រទេសបារាំង និងចូលរួមមហាសន្និបាត លើកទី៣៨ របស់សមាគម អន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបា រាំង (AIMF)នៅទីក្រុងលីល ពីថ្ងៃទី១ដល់ថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៨។

រាជធានីភ្នំពេញគឺជាសមាជិករបស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើ ប្រាស់ភាសាបារាំង (AIMF)ហើយលោក ឃួង ស្រេង ក៏នឹងក្លាយជា សមាជិកអចិន្ត្រៃយ៍ របស់សមាគមក្នុងអាណត្តិជា អភិបាលរាជធានីភ្នំពេញ ដែលជាទីក្រុងតែមួយគត់នៅ អាស៊ី បានក្លាយជាសមជិកអចិន្ត្រៃយ៍របស់AIMF។

ក្នុងកិច្ចប្រជុំលើកទី៣៨របស់ AIMF ប្រតិភូរាជធានីភ្នំពេញនឹង ចែករំលែកបទពិសោធន៍ នៃការការអភិវឌ្ឍន៏ទីក្រុង ជាមួយនឹងទីក្រុង២ ផ្សេងទៀត គឺទីក្រុង គីហ្គាលី របស់ប្រទេសរាវ៉ាន់ដា,និងទីក្រុងទុយនិស្ត របស់ប្រទេសទុយនេស៊ី ដែលទីក្រុងទាំង៣ សុទ្ធតែបានឆ្លងកាត់ និងរងនូវអំពើឃោឃៅ

កាប់សម្លាប់យ៉ាងរង្គាល ពីរបបនយោបាយប្រល័យពូជ សាសន៏ដូចគ្នា។ចំពោះប្រធានបទដែលត្រូវលើក យកមកដាក់ក្នុងកិច្ចប្រជុំលើក ទី៣៨របស់AIMFឆ្នាំនេះ គឺ៖កីឡា និងការអភិវឌ្ឍ លើដែនដី នៃសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង។

ក្រៅពីចូលរួមកិច្ចប្រជុំរបស់AIMF លោក ឃួង ស្រេង និងប្រតិភូរួមដំណើរនឹង ជួបសំណេះសំណាល ជាមួយលោកស្រីអាន អ៊ីដាល់ ហ្គោ(Anne HIDALGO)អភិបាលក្រុងប៉ារីស និងជាប្រធានAIMF។

នៅក្នុងឱកាសស្នាក់នៅប្រទេសបារាំង លោកអភិបាលរាជធានីភ្នំពេញ នឹងពិភាក្សាការងារ ជាមួយមន្ត្រីក្រសួងការបរ ទេសបារាំង រួមទាំងធ្វើទស្សនកិច្ចនៅ មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធចរាចរណ៍ ទីក្រុងប៉ារីស និងទស្សនាសួនបណ្តុះកូនឈើ សម្រាប់ដាំក្នុងទីក្រុងផងដែរ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print