ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំ ងនគរបាលប៉ុស្ដិ៍កាកាប២ ហៅនាំទៅធ្វើការសាកសួរបន្ទាប់ពី មានសេចក្ដីរាយការណ៍មកថានាងរួមជា មួយស្រ្តីម្នាក់ទៀតដែលជាម្ដា យធម៌បានបីកូនតូចម្នាក់ដើរលក់។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលា ម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីរូបនោះឈ្មោះវង់ ស្រីម៉ាច អាយុ២៦ឆ្នាំស្នាក់នៅក្នុងភូមិ៤ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ចំណែកស្រ្តីម្នាក់ ដែលជាម្ដាយធម៌ឈ្មោះសាន រីម អាយុ៦០ឆ្នាំស្នាក់នៅក្នុងភូមិជា មួយគ្នា។នៅមុនពេលកើតហេតុស្រ្តី រូបនេះរួមជាមួយម្ដាយធម៌បានបីកូ នប្រុសអាយុ២ខែម្នាក់ដើរនៅក្នុ ងភូមិក្បាលដំរី សង្កាត់កាកាប២ ហើយបានពឹងឲ្យអ្នកជិតខាងរកអ្នទទួ លយកកូននាងទៅចិញ្ចឹម។បន្ទាប់ពី ទទួលបានព័ត៌មាននោះភ្លាមនគរបាលបា នចុះនាំខ្លួនអ្នកទាំង២ទៅសួរនាំ នៅប៉ុស្តិ៍ ទើបដឹងថានាងមិនមែនលក់កូនទេគឺនា ងស្វែងរកមណ្ឌលកុមារកំព្រាដើម្បី យកកូននាងទៅចិញ្ចឹម។
ស្រ្តីរូបនេះបានឲ្យដឹងថា នាងបានកំព្រាតាំងពីតូចមកម្ល៉េះ ដោយឪពុកម្ដាយបានស្លាប់ចោល ហើយនាងមានប្ដីម្នាក់ដែលជាជនទុ រគតដូចនាងដែរ ដោយឪពុកម្ដាយព្រមទាំងសាច់ញាតិ របស់គាត់បានស្លាប់ចោលក្នុងរបបប៉ុ លពត។ប៉ុន្តែក្រោយពេលរស់នៅជាមួ យគ្នាបានរយៈពេលតែជាង១ឆ្នាំប៉ុណ្ ណោះប្ដីត្រូវបានពស់ចឹកស្លាប់ខណៈ ពេលនាំឆ្កែចូលដេញសត្វក្នុងព្រៃ។
ប្រភពដដែលបានបន្តទៀតថា ក្រោយមកនាងបានក្លាយទៅជាស្រីមេម៉ា យហើយខណៈនោះនាងមានផ្ទៃពោះ ៥ខែទៅហើ យ និងបានទ្រាំលំរហូតដល់ថ្ងៃសម្រា លកូន។ដែលពេលនេះកូនប្រុសនាងមានអា យុជាង២ខែហើយ ចំណែកនាងបានជួបការលំបាកខ្វះខា តយ៉ាងខ្លាំង និងគ្មានលទ្ធភាពដើម្បីចិញ្ចឹមកូ នទេ ទើបនាំយកកូនក្នុងបំណងទៅដាក់នៅ មណ្ឌល កុមារកំព្រាមួយស្ថិតនៅខាងក្រោ យមន្ទីរពេទ្យរុស្ស៊ី ក្នុងរាជធានីភ្នំពេញ ប៉ុន្តែពេលទៅដល់ខាងមណ្ឌមិនព្ រមទទួលយកឡើយ ទើបនាងនិងម្ដាយធម៌សម្រេចចិត្តបី កូនត្រឡប់ក្រោយវិញ។រួចបានពឹងអ្ នកនៅជិតៗនោះឲ្យជួយរកទីតាំងមណ្ ឌលកុមារកំព្រាផ្សេងទៀត ដើម្បីយកកូនទៅដាក់ទីនោះ។ព្រោះនា ងមិនចង់ឲ្យកូនទៅអ្នកផ្សេងក្រៅពី មណ្ឌលកុមារកំព្រាឡើយ ហើយក្រោយមកបែរជាលិចឮព័ត៌មានថានា ងដើរលក់កូនបែបនេះទៅវិញ៕ សុខាសែ នជ័យ