នគរបាលហៅមេម៉ាយម្នាក់ទៅសាកសួរ ដោយសង្ស័យថាបីកូនប្រុសដើរលក់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍កាកាប២ ហៅនាំទៅធ្វើការសាកសួរបន្ទាប់ពីមានសេចក្ដីរាយការណ៍មកថានាងរួមជាមួយស្រ្តីម្នាក់ទៀតដែលជាម្ដាយធម៌បានបីកូនតូចម្នាក់ដើរលក់។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប២  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីរូបនោះឈ្មោះវង់ ស្រីម៉ាច អាយុ២៦ឆ្នាំស្នាក់នៅក្នុងភូមិ៤ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ចំណែកស្រ្តីម្នាក់ដែលជាម្ដាយធម៌ឈ្មោះសាន រីម អាយុ៦០ឆ្នាំស្នាក់នៅក្នុងភូមិជាមួយគ្នា។នៅមុនពេលកើតហេតុស្រ្តីរូបនេះរួមជាមួយម្ដាយធម៌បានបីកូនប្រុសអាយុ២ខែម្នាក់ដើរនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ហើយបានពឹងឲ្យអ្នកជិតខាងរកអ្នទទួលយកកូននាងទៅចិញ្ចឹម។បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាមនគរបាលបានចុះនាំខ្លួនអ្នកទាំង២ទៅសួរនាំនៅប៉ុស្តិ៍ ទើបដឹងថានាងមិនមែនលក់កូនទេគឺនាងស្វែងរកមណ្ឌលកុមារកំព្រាដើម្បីយកកូននាងទៅចិញ្ចឹម។
ស្រ្តីរូបនេះបានឲ្យដឹងថា នាងបានកំព្រាតាំងពីតូចមកម្ល៉េះដោយឪពុកម្ដាយបានស្លាប់ចោល ហើយនាងមានប្ដីម្នាក់ដែលជាជនទុរគតដូចនាងដែរ ដោយឪពុកម្ដាយព្រមទាំងសាច់ញាតិរបស់គាត់បានស្លាប់ចោលក្នុងរបបប៉ុលពត។ប៉ុន្តែក្រោយពេលរស់នៅជាមួយគ្នាបានរយៈពេលតែជាង១ឆ្នាំប៉ុណ្ណោះប្ដីត្រូវបានពស់ចឹកស្លាប់ខណៈពេលនាំឆ្កែចូលដេញសត្វក្នុងព្រៃ។
ប្រភពដដែលបានបន្តទៀតថា ក្រោយមកនាងបានក្លាយទៅជាស្រីមេម៉ាយហើយខណៈនោះនាងមានផ្ទៃពោះ ៥ខែទៅហើយ និងបានទ្រាំលំរហូតដល់ថ្ងៃសម្រាលកូន។ដែលពេលនេះកូនប្រុសនាងមានអាយុជាង២ខែហើយ ចំណែកនាងបានជួបការលំបាកខ្វះខាតយ៉ាងខ្លាំង និងគ្មានលទ្ធភាពដើម្បីចិញ្ចឹមកូនទេ ទើបនាំយកកូនក្នុងបំណងទៅដាក់នៅមណ្ឌល កុមារកំព្រាមួយស្ថិតនៅខាងក្រោយមន្ទីរពេទ្យរុស្ស៊ី ក្នុងរាជធានីភ្នំពេញ ប៉ុន្តែពេលទៅដល់ខាងមណ្ឌមិនព្រមទទួលយកឡើយ ទើបនាងនិងម្ដាយធម៌សម្រេចចិត្តបីកូនត្រឡប់ក្រោយវិញ។រួចបានពឹងអ្នកនៅជិតៗនោះឲ្យជួយរកទីតាំងមណ្ឌលកុមារកំព្រាផ្សេងទៀត ដើម្បីយកកូនទៅដាក់ទីនោះ។ព្រោះនាងមិនចង់ឲ្យកូនទៅអ្នកផ្សេងក្រៅពីមណ្ឌលកុមារកំព្រាឡើយ ហើយក្រោយមកបែរជាលិចឮព័ត៌មានថានាងដើរលក់កូនបែបនេះទៅវិញ៕ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print