ភ្នំពេញៈ កូនតុងទីនជិត៥០០នាក់ប្តឹងសុំអោយនគរបាលបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍ សែនជ័យអន្តរាគមន៍ និងចុះឃាត់ខ្លួនស្ រ្តីម្នាក់ ដែលជាមេតុងទីន ក្រោយពីបោកប្រាស់រត់ចោលកូនតុងទី ន យកលុយសរុបជាទឹកប្រាក់ជាង៣០ម៉ឺ នដុល្លារ បានរត់គេចអស់រយៈពេលជាង៥ខែមកហើ យ។
ការឃាត់ខ្លួនខាងលើធ្វើឡើងនៅថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចំណុចផ្សារកាណាស៉ីធី ស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្ រោះ ដែលជាកូនតុងទីន។
ស្ត្រីដែលជាមេតុងទីនបោកខាងលើឈ្ មោះ ឆេង សារ៉ា អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កូនតុងទីនបាន បានរៀបរាប់ថា ស្ត្រីដែលជាមេតុងទីនខាងលើ ធ្លាប់រកស៊ីបោះដុំឥវ៉ាន់ចាប់ហួយ នៅផ្សារឯក រាជ្យ១ និងផ្សារកាណាឌីយ៉ា រហូតបានស្គាល់គ្នាជិតឌិត ក៏បាននាំគ្នាលេងតុងទីន ចាប់ពីក្បាល២ម៉ឺនរៀល ដល់ក្បាល១០០ដុល្លារ ចំនួនអ្នកលេងតុងទីជិត៥០០នាក់ អ្នកខ្លះលេង៣ក្បាល និង៨ក្បាល។ ពួកគាត់មានអ្នកមានអ្នកខ្លះលេ ងរយៈពេល៦ឆ្នាំ ខ្លះ៣ឆ្នាំ និងខ្លះទៀត២ឆ្នាំ ហើយក្នុងម្នាក់ៗអ្នកខ្លះបង់តិ ចបំផុតជាង១,០០០ដុល្លារ រីឯខ្លះទៀតរហូតដល់ទៅជាង៣ម៉ឺនដុ ល្លារក៏មាន។
ប្រភពពីកូនតុងទីន បានឲ្យដឹងបន្តទៀតថា ជាបន្តបន្ទាប់រយៈពេលជាង៦ឆ្នាំ មកនេះ ស្រ្តីជាមេតុងទីនខាងលើ បានលេងជាមួយកូនតុងទីនយ៉ាងល្អប្ រសើរ តែគិតត្រឹមរយៈពេលជាង៥ខែមកនេះ មេតុងទីនបានព្យាយាមមិនឲ្យកូនតុ ងទីនផ្សេងៗដេញយកតុងទីនដែលងាប់នោះឡើយ ហើយប្រុងរត់ចោលកូនតុងទីនទាំ ងអស់ ដោយគេច វេសមិនខ្ចីលើកទូរស័ព្ទនោះ ឡើយ និងរត់គេចខ្លួនបាត់តែម្តង អស់រយៈពេលជិត៦ខែមកហើយ ទើបកូនតុងទីនទាំងអស់នោះបានដឹ ងថា មេកំពុងតែវិចបង្វិចរត់គេចខ្លួ ននោះ ក៏បានរត់មកដាក់ពាក្យបណ្តឹង នៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែ នជ័យ ដើម្បីជួយអន្តរាគមន៍ តែចៃដន្យក្រុមកូនតុងទីន បានជួបស្រ្តីជាមេតុងទីននោះនៅក្ នុងផ្សារកាណាស៊ីធី ទើបនាំគ្នាឃាត់ខ្លួនប្រគល់ ឲ្យនគរបាលចាត់ការតាមនិតិវិធី៕ សុខាសែនជ័យ