បាន មុនីលក្ខណ៍ និង ឌីជេ ម៉ៃ ក្លាយជាតារាតំណាងជួសជុលទូរស័ព្ទដៃមួយ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសកញ្ញា បាន មុន្នីលក្ខណ៍ និងតារាសម្តែង តារាបង្ហាញម៉ូត ឌីជេ ម៉ៃ ត្រូវបានប្រកាសថាបានតំណែងជា តារាតំណាង (Brand Ambassador) របស់សេវាកម្មជួសជុលទូរស័ព្ទម៉ាកអាយហ្វូន។ ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី៣១ខែ តុលានេះក្រោមការចូលរួមពីសិល្បករ និងអ្នកគ្រប់គ្រងក្រុមហ៊ុនផងដែរ។

ការប្រកាសនេះនឹងធ្វើតារាស្រស់សោភា និងស្រស់សង្ហា ពីររូបនេះ លេចមុខក្នុងការផ្សព្វផ្សាយកម្មវិធី សេវាកម្មនានារបស់ក្រុមហ៊ុនមួយនេះផងដែរ។ យោងតាមក្រុមហ៊ុន សុធឿន អេស៊ា ឯ.ក ដែលទទួលសេវាកម្មជួសជុលទូរស័ព្ទម៉ាកអាយហ្វូន បានប្រកាសក្នុងវេទិកាសន្និសីទកាសែតតរបស់ខ្លួនថា តារាចម្រៀង កញ្ញា បាន មុន្នីលក្ខណ្ឌ នឹងត្រូវបានប្រកាសឲ្យក្លាយជាតារាស្ពតក្នុងផ្សព្វផ្សាយពីសេវាកម្មសុធឿនជួសជុលទូរស័ព្ទម៉ាកអាយ​ហ្វូន ដោយកញ្ញាក៏នឹងដើរតួជាអ្នកផ្សព្វផ្សាយលើការចែកចាយកញ្ចប់ជួលជុលអាយហ្វូន បន្ទាប់ពីក្រុមហ៊ុនសម្រេចចែកកាតVIP ជួសជុលទូរស័ព្ទអាហ្វូនដោយឥតគិតថ្លៃ និងលក់កញ្ចប់ធានាជួសជុលអាយហ្វូនចាប់ពីស៊េរីអាយហ្វូន6 រហូតដល់ស៊េរីចុងក្រោយ អាស្រ័យទៅតាមប្រភេទកញ្ចប់ ដោយគ្រាន់តែអតិថិជនទាក់ទងទិញកាតធានាជួសជុលរយ:ពេលពី៦ខែឡើងទៅ គឺនឹងមានក្រុមហ៊ុនធានាជួសជុលផ្លូវការមួយឡើង ដូចគ្នានឹងម៉ាកទូរស័ព្ទដែលមានការិយាល័យធានាជួសជុលនៅកម្ពុជា។

លោក គឹម វណ្ណស៊ី ប្រធានផ្នែកSoftware ប្រចាំក្រុមហ៊ុនសុធឿន អេស៊ា បានថ្លែងបញ្ជាក់ថា ដោយសារតែនៅកម្ពុជាមិនមានក្រុមហ៊ុនធានាជួសជុលទូរស័ព្ទម៉ាកអាយហ្វូនឲ្យមានស្ដង់ ទើបក្រុមហ៊ុនរបស់លោកសម្រេចចិត្តរៀបចំប្រព័ន្ធការងារឲ្យដូចគ្នានឹងក្រុមហ៊ុនរបស់ម៉ាកទូរស័ព្ទធំៗដែលមានក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា ដើម្បីឲ្យអ្នកប្រើប្រាស់ទូរស័ព្ទម៉ាកអាយហ្វូនទទួលបានការធានាជួសជុលមួយក្រោយពេលមានបញ្ហា។

លោកថាអតិថិជនគ្រាន់តែទិញកញ្ចប់ជួសជុលរយ:ពេល៣ខែ ៦ខែ ឬមួយឆ្នាំពីក្រុមហ៊ុនសុធឿន នោះម៉ូដែលរបស់អាយហ្វូនចាប់ពីប្រភេទអាយហ្វូន6 ឡើងទៅនឹងទទួលបានការជួសជុលក្នុងរយ:ពេលកំណត់ដោយឥតគិតថ្លៃ។អ្វីដែលពិសេសប្រសិនបើអតិថិនបានជាវកញ្ចប់ធានារ៉ាប់រងលើការជួសជុលនោះហើយ តែបែរជាមានការជួសជុលទូរស័ព្ទទាល់តែសោះក្នុងរយ:ពេលមួយឆ្នាំ នោះនឹងអាចទទួលលុយវិញ ឬអាចផ្ទេរទៅធានានៅឆ្នាំបន្ត។ គាប់ជួនជាមុនបង្កើតសេវាកម្មនេះ កញ្ញា បាន មុន្នីលក្ខណ៍ រមែងចេញចូលយកអាយហ្វូនរបស់នាងមកជួសជុលប្រចាំហាងជាប្រចាំ ទើបសម្រេចយកនាងឲ្យធ្វើជាអ្នកតំណាងតែម្ដង ដោយសារតែនាងយល់ដឹងពីគុណភាពរបស់ក្រុមហ៊ុនស្រាប់។

កញ្ញា បាន មុន្នីលក្ខណ៍ បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ មានជាងជំនាញលើផ្នែកជួសជុលប្រព័ន្ធទូរស័ព្ទទាំងអ្នកឯកទេសក្នុង និងក្រៅប្រទេស ហើយមានបទពិសោធន៍ជួសជុលជាយូរមកហើយ ប៉ុន្តែមកពីឃើញអាយហ្វូនមិនមានក្រុមហ៊ុនធានាជួសជុលនៅក្នុងប្រទេសកម្ពុជា ក៏បង្កើតកញ្ចប់ជួសជុលនេះឡើង ហើយជ្រើសយកនាង និងតារាសម្ដែង ឌីជេ ម៉ៃ ឲ្យធ្វើជាតួឯក។

យោងតាមបញ្ជាក់កញ្ចប់ក្នុងការធានាជួសជុលគឺមានតម្លៃអាស្រ័យទៅតាមរយ:ពេល ដោយចាប់ពី៣០ដុល្លារ រហូតដល់៧០ដុល្លា ខណ:ដែលក្រុមហ៊ុនទាំងមូលគឺមានទីតាំងតែមួយគត់ គឺនៅទល់មុខបេនឡានច្រមុះជ្រូក ផ្សារធំថ្មី ហើយកញ្ញា បាន មុន្នីលក្ខណ៍ និងលោកឌីជេ ម៉ៃ នឹងត្រូវបានជ្រើសឲ្យថតស្ពតច្រើនដំណាក់កាលដើម្បីផ្សព្វផ្សាយពីសេវាកម្មនេះផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print