កងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់​ខ្លួន​ជនសង្ស័យ​២នាក់​ ក្រោយ​​ឆក់​កាបូប​ពីជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបានក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពីជនរងគ្រោះបានហើយតែរត់មិនរួច។ករណីនេះបានកើតឡើងនៅវេលា​ម៉ោង​ ១៣និង០០នាទី​ ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ២០១៨​ ចំណុច​ផ្លូវ​១៩២៨​ ស្ថិត​នៅ​ភូមិ​ ទំនប់​១​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។

ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាននោះទី​០១​ឈ្មោះ​ ហង្ស​ ឧស្សាហ៍​ ភេទ​ប្រុស​ អាយុ​៣៦​ មុខរបរ​ រ​ត់​ម៉ូតូ​ឌុប​ ស្នាក់នៅ​ភូមិ​វត្ត​ចាស់​ សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វា​។ និងទី​០២ឈ្មោះ​ តាំង​ វឹត​ ភេទ​ប្រុស​ អាយុ​៣៧​ មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់នៅ​ផ្ទះ​ជួល​ ខណ្ឌ​មានជ័យ​។ និង​ម៉ូតូ​០១គ្រឿង​ ម៉ាក់​ សុី​រូស​ ពណ៌​ខ្មៅ​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BJ 2127។

ប្រភពពីសមត្ថកិច្ចអាវុធហត្ថបានអោយដឹងថា៖ នៅមុន​ពេល​កើតហេតុ​ ជនរងគ្រោះ​បាន​ធ្វើ​ដំណើរដោយថ្មើរជើង​ពី​លិច​ទៅ​កើត​លុះ​មក​ដល់​ចំណុច​ខាងលើ​ ស្រាប់​តែ​មាន​ជនសង្ស័យ​០២នាក់​ជិះ​ម៉ូតូ​០១គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​ ហើយ​ព្យាយាម​បើក​ម៉ូតូ​គេច​ខ្លួន​ តែ​មាន​ម៉ូតូ​កង់​បី​០១គ្រឿង​ជិះ​មក​បុក​ម៉ូតូ​ជនសង្ស័យ​បណ្តាល​ឲ្យ​ដួលភ្លាមនោះកម្លាំងកងរាជអាវុធហត្ថ​​ខណ្ឌសែនសុខដែលល្បាតនៅក្បែនោះបានចុះមកដល់ធ្វើ​ការ​​ ឃាត់​ខ្លួន​បានភ្លាមៗហើយនាំខ្លួនយក​មក​សាក​សួរ​នៅ​មូលដ្ឋាន​អហ​ខណ្ឌ​តែ​ម្តង​។ ចំណែកជនរងគ្រោះមិនស្គាល់ឈ្មោះទេ ព្រោះនៅពេលគាត់បានកាបូបវិញហើយគាត់ក៍ដើរទៅបាត់មិនសហការណ៍និងសមត្ថកកិច្ចឡើយ។

បច្ចុប្បន្នជនសង្ស័យបានកសាងសំណុំរឿងបញ្ជួនទៅកាងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print