គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកកាណូត​បុក​ទូកស្លាប់បុរសវ័យចំណាស់​ម្នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ មានករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយកើតឡើងដោយកាណូត​បើក​លើ​ផ្ទៃ​ទឹក​ក្នុង​ល្បឿន​លឿន ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន បាន​បុក​ទូកមួយគ្រឿង ​បណ្ដាល​ឲ្យ​មនុស្សវ័យចំណាស់ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុយ៉ាងអាណោចអាធ័ម។

ឧបទ្ទវហេតុនេះកើតឡើងកាលពីរសៀល ថ្ងៃ ពុធ ៧ រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ខែតុលា​ឆ្នាំ២០១៨ នៅ​ចំណុច​ស្ពាន​ឆ្លង​ព្រែក​ស្ថិតក្នុង​ភូមិ​រទាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​ខេត្តសៀមរាប។

មន្រ្តីនគរបាលស្រុក សូទ្រនិគម បានឲ្យដឹងថា ករណីនេះកើតឡើងដោយសារ កាណូត​បើក​សណ្ដោង​គ្នា​តាម​បណ្ដោយ​ព្រែក​ក្នុងល្បឿន​លឿន​ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​បុក​ក្បាលទូក​បុរសវ័យចំណាស់ម្នាកដែល​កំពុង​អុំ​ឆ្លងកាត់​ទទឹង​ព្រែក បណ្ដាលឱ្យ​អ្នកអុំទូក ធ្លាក់ទឹក​លងស្លាប់ភ្លាមមួយរំពេច។ អ្នក​បើកកាណូតនោះ ​ឈ្មោះ​រុន ​រ៉ា​ក់ ​ភេទ​ប្រុស​អាយុ១៥ឆ្នាំ​រស់នៅ​ភូមិ​អូរ​តា​ពុត​ឃុំ​កំពង់​ឃ្លាំង​និង​អ្នករួមដំណើរ​ពីរ​នាក់​ទៀតមានអាយុត្របាលៗគ្នា។ចំណែក​ភាគី​ជនរងគ្រោះជាអ្នកអុំទូក​ឈ្មោះ​សឿ​រ តាវ​ ភេទ​ប្រុស​ អាយុ៦៣ឆ្នាំ ​រស់នៅ​ភូមិ​រទាំង​ឃុំ​កំពង់​ឃ្លាំង​ស្រុក​សូទ្រនិគម​បាន​ធ្លាក់ទឹក​ស្លាប់។

ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះទៅ​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​កាណូត​ទៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​កំ​ពង់​ឃ្លាំង ដើម្បី​សាកសួរ​ចម្លើយ​បំភ្លឺ​និង​កសាង​សំណុំរឿងចាត់ការតាមច្បាប់ ។ រី​​​​​ឯសាកសព​ជនរងគ្រោះត្រូវបាន​កម្លាំង​ជំនាញ​ប្រគល់​ទៅឲ្យ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print