ក្រុមភេរវកម្មនៅស៊ីរីប្រមូលផ្តុំកម្លាំងជាថ្មីហើយសម្លាប់ទាហានស៊ីរីរាប់សិបនាក់

ចែករំលែក៖

ក្រុមភេរវកម្ម IS ស្រាប់តែក្រោកឡើងវាយប្រហារនៅតំបន់ភាគខាងកើត ទីក្រុង DeirEzzor ប្រទេសស៊ីរី ដោយបានសម្លាប់ទាហានរដ្ឋាភិបាលស៊ីរីជាង៤០នាក់។

ការវាយប្រហារកើតឡើងនៅតំបន់ដែលគ្រប់គ្រងដោយអាមេរិក និងសម្ពន្ធមិត្ត។ ការវាយប្រហារកើតឡើងក្រោយពេល អាមេរិកបានប្រកាសថា បានបោសសម្អាត ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី។

បើទោះបីក្រុម IS បានបាត់បង់ទីតាំងគ្រប់គ្រងស្ទើរតែទាំងស្រុង ប៉ុន្តែនៅតែមាន ក្រុមភេរវកម្ម ហើយបានកើនឡើងច្រើន ថែមទៀត។ ទន្ទឹមនឹងនោះ ក្រុមជនជាតិ ឃើដ ដែលអាមេរិកគាំទ្រក្នុងការវាយ ប្រហារក្រុមភេរវកម្មកំពុងតែប្រឈមមុខជាមួយទាហានប្រទេសទួរគី។

សង្គ្រាមវាយប្រហាររវាងក្រុមផ្សេងគ្នា នៅក្នុងប្រទេសស៊ីរី គឺជាឱកាស ដើម្បីឲ្យក្រុមភេរវកម្មមានពេលវេលានៅក្នុងការ បង្កើនកម្លាំងឡើងវិញ ដើម្បីវាយប្រហារទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរី។

លោក Joshua Landis អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវមជ្ឈិមមកពីមហាវិទ្យាល័យ Oklahoma បានបញ្ជាក់ថា ដោយសារតែមានភាពចលាចលការវាយប្រហារគ្នា រវាងក្រុមប្រឆាំង នឹងទាហានរដ្ឋាភិបាល ស៊ីរីទើបធ្វើឲ្យក្រុមភេរវកម្ម ប្រមូលផ្តុំគ្នា បង្កើនកម្លាំងជាថ្មីដើម្បីវាយប្រហារទៅលើទាហានស៊ីរី។

មួយវិញទៀតក្រុមទាហានប្រជាធិប តេយ្យស៊ីរី ដែលអាមេរិកគាំទ្រកន្លងមក បានសម្រេចដោះលែងអ្នកទោសក្រុម IS ជាង១០០នាក់ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភពីការរីកធំឡើងវិញនូវក្រុមភេរវកម្ម ក្នុងប្រទេសនេះធ្វើឲ្យសង្គ្រាមគ្មានថ្ងៃ បញ្ចប់ឡើយ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងស៊ីរីនោះដែរ រុស្ស៊ីបានចោទប្រកាន់អាមេរិក ថាបានវាយប្រហារទម្លាក់គ្រាប់បែក សម្លាប់ពលរដ្ឋស្លូតត្រង់ជាង ១២០នាក់។ សារព័ត៌មាន Russian Today បានផ្សាយ ថា ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមិនរើសមុខរបស់ក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅឯភាគខាងកើតប្រទេសសុីរី គិតពេញមួយខែតុលានេះ។

ក្រសួងការពារជាតិរុស្ស៊ីកត់សម្គាល់ បែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ ២០១៨។ សេចក្ដីថ្លែងការណ៍ ដដែលបាន បញ្ជាក់ដូច្នេះថា «ជនស៊ីវិលស្លូតត្រង់សុីរីច្រើនជាង១២០នាក់ បានបាត់បង់ជីវិត ក្នុងរយៈពេលត្រឹមតែ១ខែតុលានេះ ដោយសារតែការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកនៅឯតំបន់ភាគខាងកើតប្រទេសសុីរី»។

គួរបញ្ជាក់ថា បើតាមក្រសួងការពារ ជាតិរុស្ស៊ី អ្វីដែលគួរឲ្យបារម្ភជាងនេះទៅទៀតនោះ គឺថាអាវុធដែលត្រូវបានប្រើ ប្រាស់នៅក្នុងការវាយប្រហារតាមផ្លូវ អាកាស គឺត្រូវបានហាមឃាត់ដោយអនុ សញ្ញាអន្តរជាតិ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print