ខេត្តកំពង់ធំ ៖ បុរសចំណាស់ម្នាក់ដេកស្លាប់កាលពី វេលាម៉ោង ០៦និង៣០ នាទី ថ្ងៃសុក្រ ០៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ០២ ខែវិច្ចិការ ឆ្នាំ ២០១៨ នៅភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សពឈ្មោះ ទូច លីន ភេទប្រុស អាយុ ៥៤ ឆ្នាំ នៅភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ ។
តាមការបំភ្លឺពី ឈ្មោះ យា សុខហៃ ភេទប្រុស អាយុ ៣៤ ឆ្នាំនៅភូមិជាមួយ ហើយត្រូវជាក្មួយបង្កើតបានបញ្ជា ក់ថា សព្វថ្ងៃពូរបស់ខ្លួនឈ្មោះ ទូច លីន មុនពេលស្លាប់មិនត្រូវគ្នាជាមួ យប្រពន្ធទេ ហើយក៏មិនទៅរស់នៅជាមួយកូនចៅដែរ អត់ឃ្លានមានសុីគឺមកស្នាក់នៅផ្ទះ ខ្លួនជួនហូបបាយ ហើយពេលខ្លះមិនហូបទេ ផឹកស្រារាល់ថ្ងៃ ។
ជាក់ស្តែងនៅល្ងាចថ្ងៃទី ០១ ខែ វិច្ចិការ ឆ្នាំ ២០១៨ វេលា ម៉ោងប្រហែល ១៨ ជាង គាត់ផឹកស្រាសកន្លះលីត្ររួចដេកលើ គ្រែក្រោមផ្ទះខ្លួន លុះព្រឹកឡើងវេលាម៉ោងប្រហែល ០៥.០០ នាទី ថ្ងៃទី ០២ ខែវិច្ចិការ ឆ្នាំ ២០១៨ ខ្លួនងើបចុះដីស្រាប់តែឃើញគាត់ រងាញាក់ហើយឲ្យខ្លួនកោសខ្យល់ឲ្យ គាត់ក៏សម្ងំដេកលក់ រហូតដល់ម៉ោងប្រហែល ០៦,៣០ នាទីព្រឹកថ្ងៃដដែលដាស់គាត់ ទើបដឹងថាគាត់ស្លាប់បាត់ហើយ ។ទទួលពត៌មានៈកំលាំងជំនាញស្រុកនិ ងប៉ុស្តិ៍ ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន និងគ្រូពេទ្យបានចូលរួមពិនិត្យសព មិនឃើញមានស្លាកស្នាមអ្វីឡើយ ។
សន្និដ្ឋាន:ស្លាប់ដោយគាំងបេះដូង (ខ្យល់គ) ពិតប្រាកដមែន។មូលហេតុៈ ផឹកស្រាមិនសូវ់ហូបបាយ ជីវភាពខ្វះខាតហើយមិនត្រូវគ្នាជា មួយប្រពន្ធផងគ្មានអ្នកមើលថែ ។
សពត្រូវបានប្រគល់ឱយក្រុមគ្រួសា រធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ ធី










