Booking Holdings វិនិយោគ ២០០ លានដុល្លារក្នុងក្រុមហ៊ុន Grab

ចែករំលែក៖

សិង្ហបុរី៖ ក្រុមហ៊ុន Booking Holdings (NASDAQ: BKNG) ដែលជាក្រុមហ៊ុនឈានមុខគេសម្រាប់ការកក់ទីកន្លែងស្នាក់នៅតាមអនឡាញ និងពាណិជ្ជកម្ម អេឡិចត្រូនិចសម្រាប់ការធ្វើដំណើរ និងក្រុមហ៊ុន Grab Holdings Inc. (Grab) ដែលជាកម្មវិធីផ្ដល់សេវា ដឹកជញ្ជូនចល័តតាមតម្រូវការឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃនេះបានប្រកាសថាភាគីទាំង ពីរបានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ។

តាមរយៈភាពជាដៃគូនេះ ម៉ាកយីហោនានារបស់ Booking Holdings នឹងមានលទ្ធភាពផ្ដល់ នូវសេវាដឹកជញ្ជូនតាមតម្រូវការដោយប្រើកម្មវិធីរបស់ខ្លួន ដែលសម្រួលដោយកម្មវិធីរបស់ Grab ហើយ អតិថិជនរបស់ Grab ទាំងអស់ នឹងអាចកក់ទីកន្លែងស្នាក់នៅទូទាំងពិភពលោក ដែលសម្រួលដោយ booking.com និង agoda។ ក្រៅពីនេះ Booking Holdings ក៏បានវិនិយោគទឹកប្រាក់ចំនួន 200 លានដុល្លារ ទៅក្នុងក្រុមហ៊ុន Grab ដោយទទួលស្គាល់ថា Grab គឺជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធ អនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍។ សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុន Grab បានគៀងគរហិរញ្ញប្បទានបានទុនចំនួន ២ពាន់លានដុល្លារ ហើយកំពុងឆ្ពោះទៅរកការ សម្រេចឲ្យបាននូវការគៀងគរទុនជាង ៣ពាន់លានដុល្លារនៅដំណាច់ឆ្នាំនេះ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្មវិធីសម្រាប់កក់ការធ្វើដំណើរតាមអនឡាញធំជាងគេបំផុត របស់ពិភពលោក និងកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) ឈាន មុខគេនៅអាស៊ីអាគ្នេយ៍ មានបំណងពង្រីកវិសាលភាព និងបង្កើនដំណោះស្រាយក្នុងការធ្វើដំណើរ សម្រាប់អ្នកធ្វើដំណើរទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅជុំវិញពិភពលោក។

លោក Todd Henrich, អនុប្រធានជាន់ខ្ពស់ និងជានាយកនផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ Booking Holdings បានថ្លែងថា៖ “Grab បានពង្រីកខ្លួនគួរឲ្យភ្ញាក់ផ្អើលក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយបានកសាងខ្លួនក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងមជ្ឈដ្ឋាន ប្រកបដោយភាពប្រកួតប្រជែងខ្លាំង ដូច្នេះហើយយើងមានក្ដីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយនឹង Grab ដើម្បីកសាងសេវាធ្វើដំណើរកាន់តែប្រសើរតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា

ភាពជាដៃគូរវាង Booking Holdings និង Grab អនុញ្ញាតឲ្យអ្នកប្រើប្រាស់កម្មវិធី Grab អាចកក់ទុកនូវសេវានានាទាក់ទងនឹងការធ្វើដំណើរ ដោយប្រើប្រាស់កម្មវិធីនេះបាន ហើយអាចទូទាត់ យ៉ាងងាយស្រួល ដោយប្រើគណនីឌីជីថលឈានមុខគេនៅក្នុងតំបន់ គឺកម្មវិធី GrabPay។ ភាពជាដៃគូនេះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់ Grab ក្នុងការក្លាយជាកំពូលកម្មវិធីប្រើប្រាស់ ក្នុងជីវិតប្រចាំថ្ងៃឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានផ្ដល់នូវសេវាកក់ការធ្វើដំណើរតាមរយៈ ទូរស័ព្ទដៃ សេវាដឹកជញ្ជូនម្ហូបអាហារ ដឹកជញ្ជូនកញ្ចប់ទំនិញ និងសេវាទូទាត់ប្រាក់ឌីជីថល ដល់ប្រជាជន រាប់លាននាក់នៅក្នុងតំបន់។ Grab មានវត្តមាននៅក្នុងទីក្រុងចំនួន ២៣៥ ក្នុងប្រទេសចំនួន ៨ ហើយ កម្មវិធីរបស់ខ្លួន បានផ្ដល់លទ្ធភាពធ្វើអាជីវកម្មសម្រាប់សហគ្រិនខ្នាតតូចប្រមាណ ៨ លាននាក់។

ប្រធានក្រុមហ៊ុន Grab លោក Ming Maa បានថ្លែងថា៖ យើងមានក្ដីសោមនស្សរីករាយក្នុងការ ធ្វើការជាមួយនឹង Booking Holdings ដើម្បីផ្ដល់សេវាប្រើប្រាស់ប្រចាំថ្ងៃបន្ថែមទៀតដល់អ្នកប្រើប្រាស់ កម្មវិធីរបស់យើង ដែលពួកគេអាចជ្រើសរើសបាននៅពេលបើកកម្មវិធី Grab។ ទីផ្សាររៀបចំការធ្វើដំណើរ តាមប្រព័ន្ធអនឡាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចនឹងកើនឡើងជិតបីដង នៅប៉ុន្មានឆ្នាំខាងមុខ ហើយយើង បានមើលឃើញនូវការច្របាច់បញ្ចូលគ្នាច្រើនរវាងការធ្វើដំណើរ និងការដឹកជញ្ជូន ដែលនឹងអនុញ្ញាតឲ្យ យើងចាប់យកឱកាសដ៏ធំធេងមួយនេះ។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកខាងសេវា ធ្វើដំណើរ ការវិនិយោគរបស់ Booking មកក្នុងក្រុមហ៊ុន Grab គឺជាផ្ដល់ទំនុកចិត្តមកលើសមត្ថភាពរបស់ យើងក្នុងការប្រតិបត្តិ និងពង្រីកទិសដៅ O2O របស់យើងបានកាន់តែច្រើន ហើយដាក់ឲ្យដំណើរការនៅ តាមទីក្រុងទាំង ២៣៥កន្លែង ដែលយើងកំពុងធ្វើប្រតិបត្តិការ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print