ខេត្តកណ្តាល ៖ លោក អុី សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការ ឃុំខ្លួនតៃកុងរថយន្តដែលចតរថយន្តចោលអតដាក់ស្លាកសញ្ញាសម្គាល់ បណ្តាលអោយបុរសម្នាក់បើកទៅបុកពីក្រោយរថយន្តស្លាប់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”បើកបរដោយធ្វេសប្រហែសមិនប្រុងប្រយត្ន័បណ្តាលឲស្លាប់អ្នកដ៍ទៃ” ដែលប្រព្រឹត្តនៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១ វិច្ឆិឆ្នាំ ២០១៨វេលាម៉ោង២១និង២០ នាទី តាមមាត្រា៨៥ នៃច្បាប់ស្តីពីការចរាចណ៍ផ្លូវគោក។
ជនត្រូវចោទមានឈ្មោះ ឈិន រ៉ាំ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរបើកបររថយន្ត។
ជនរងគ្រោះ ឈ្មោះ វ៉ន សាម៉ុន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរសន្តិសុខ។
នគរបាលចរាចរណ៍ស្រុកកផនស្វាយបានអិយដឹងថា ម្នពរលកើតហេតុ មានម៉ូតូម៉ាក HONDA DREAM 125 ពណ័ខ្មៅសេរី ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ1FV -1366 បើកបរដោយឈ្មោះ វ៉ន សាម៉ុន បើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង លុះបើកមកដល់កន្លែងកើតហេតុ(ផ្សារកៀនស្វាយផ្លាហ្សារ)ក៍ទៅបុករថយន្ត ម៉ាកNISSAN ពណ៌ស ប្រភេទសណ្តោង ពាក់ផ្លាកលេខ ព្រះសីហនុ3A- 2223 ដែលចតនៅលើដងផ្លូវជាតិលេខ១ ដែលមានទិសដៅពីស្របគ្នា បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅនិងកន្លែង ។ក្រោយកើតហេតុនគរបាលប៉ុស្តិ៍បានឃាត់ខ្លួនអ្នកបើកបររថយន្តកុងទឺន័រដែលមានឈ្មោះ ឈិន រ៉ាំ ភេទប្រុស និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមផ្លូវច្បាប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ចាក់ថា៖ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តធ្វេសប្រហេសខ្ជីខ្ជាមិនប្រុងប្រយ័ត្នចតនៅផ្លូវដោយគ្មានដាក់ភ្លើងឬដាក់សញ្ញាបង្ហាញដល់យានយន្តធ្វើចរាចរណ៍៕ ឆ ដា