ភ្នំពេញ៖ថ្ងៃអាទិត្យ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន មានប្រសាសន៍ ថា សម្តេចពេញចិត្តដែលមានឱកាសបានបម្រើបងប្អូននិងប្រទេសជាតិយើង។
ហ្វេសប៊ុកផេកសម្តេចតេជោ សរសេរថា “សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ក្នុងសប្តាហ៍ក្រោយនេះ ទោះបីមិនចេញទៅក្រៅប្រទេស ក៏ខ្ញុំមានកម្មវិធីការងារក្នុងប្រទេសពេញមួយអាទិត្យតែម្តង”។
“ខ្ញុំពេញចិត្តដែលមានឱកាសបានបម្រើបងប្អូននិងប្រទេសជាតិយើង។ ដោយសារសន្តិភាព យើងមានឱកាសប្រារព្ឋពិធីបុណ្យសាសនា និងបុណ្យជាតិធំៗជាច្រើនក្នុងឆ្នាំនេះ”
សូមជូនពរបងប្អូនបានសប្បាយរីករាយនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ និងសូមបើកបរមានសុវត្ថិភាពគ្រប់ទីកន្លែង៕
...
ដោយ៖ ចេស្តា